ដោយៈ វណ្ណៈ / ព្រះសីហនុៈ កាលពី​រសៀល ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២២ លោក គង់ វិ​តាណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ ជាមួយ​ក្រុមការងារ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ សន្តិសុខ​លម្ហ​សមុទ្រ ស្តីពី​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន និង​សន្តិសុខ លម្ហ​សមុទ្រ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សួន សំណាង សមាជិក​ប្រចាំការ គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ (​គ​.​ជ​.​ស​.​ស​) ប្រធាន​ក្រុមការងារ​បច្ចេកទេស និង​ជា​អគ្គលេខាធិការរង គ​.​ជ​.​ស​.​ស​។​

​លោក គង់ វិ​តាណៈ បានឱ្យដឹងថាៈ ខេត្ត​ព្រះសីហនុ មាន​កោះ​សរុប​ចំនួន ៣២ កោះ​ មានដូចជាៈ
-​ក្រុងព្រះសីហនុ មាន​កោះ​ចំនួន ៥ មាន​ក្រុមហ៊ុន​ចំនួន​៤ វិនិយោគ​លើ​កោះ​៤
-​ក្រុង​កោះរ៉ុង មាន​កោះ ១៩ មាន​ក្រុមហ៊ុន​ចំនួន​៧ វិនិយោគ​លើ​កោះ​ចំនួន​៩
-​ស្រុក​ព្រៃនប់ មាន​កោះ​ចំនួន​៧ មាន​ក្រុមហ៊ុន​ចំនួន​១២ វិនិយោគ​លើ​កោះ​ចំនួន​៦
-​ស្រុក​ស្ទឹងហាវ មាន​កោះ​ចំនួន​១​។

​ក្នុងចំណោម​កោះ​ទាំង ៣២ នៃ​ខេត្ត​ព្រះសីហនុ មាន​កោះ​ចំនួន​១៩ ត្រូវបាន​ទទួល​គោល ការណ៍​វិនិយោគ អភិវឌ្ឍន៍ ពី​រាជរដ្ឋាភិបាល ដែលមាន ២៣ ក្រុមហ៊ុន​។

​លោក​អភិបាលរង​ខេត្ត បាន​បន្តថាៈ ក្នុងនាម​រដ្ឋបាលខេត្ត លោក​សូម​ស្វាគមន៍​គណៈប្រតិភូ ដែល​បានមក​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន សន្តិសុខ​លម្ហ​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា នៅតាម​បណ្តា​កោះ​មួយចំនួនទៀត ក្នុង​ខេត្ត​ជាប់​សមុទ្រ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សួន សំណាង សមាជិក​ប្រចាំការ​គណៈកម្មាធិកា​ជាតិ សន្តិសុខ​លម្ហ​សមុទ្រ (​គ​.​ជ​.​ស​.​ស​) ប្រធាន​ក្រុមការងារ​បច្ចេកទេស និង​ជា​អគ្គលេខាធិការរង គ​.​ជ​.​ស​.​ស ក្រុមការងារ ត្រូវការ​ទិន្នន័យ​ថ្មីៗ​បន្ថែម ដើម្បី​ផ្ទៀងផ្ទាត់ ពិសេស​ការវិនិយោគ នៅលើ​កោះ និង​ផលប៉ះពាល់ ទៅលើ​វិស័យ​ការពារជាតិ​។

គណៈកម្មាធិការ​ជាតិ​សន្តិសុខ លម្ហ​សមុទ្រ មាន​វិសាលភាព ក្នុងការ​គ្រប់គ្រង គ្របដណ្តប់ ក្នុងការ​ឆ្លើយតប​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ក្នុងតួនាទី​ចូលរួម​ការពារ​ជីវៈចម្រុះ​បាតសមុទ្រ និង​កិច្ច​គាំ ពារ​បរិស្ថាន​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សួន សំណាង បាន​បន្តថាៈ ចំណុច​ទាក់ទង​ការងារ​ពីរ​ឆ្នាំ យើង​រៀបចំ ឡើងវិញ​ស្របតាម​គោលនយោបាយ​ជាតិ សន្តិសុខ​លម្ហ​សមុទ្រ ទាមទារ​ឱ្យ​ក្រុមការងារ ប្រមូល​ទិន្នន័យ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព ឱ្យ​កាន់តែ​ស៊ី​ជំរៅ និង​មាន ប្រសិទ្ធភាព ក្នុងការ​គ្រប់គ្រង ដែនសមុទ្រ​កម្ពុជា​៕/V​