ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ គ្រូពេទ្យ​របស់​លោកបៃ​ដិន លោក ខេ​វិន អូ​ខុន​ន័រ (Kevin O’Connor) បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ ដែល​ចេញផ្សាយ​ដោយ​សេត​វិមាន យ៉ាង​ដូច្នេះ​ថា ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​ម្តង​ទៀត​កាលពី​ថ្ងៃ​ពុធ ទី​៣ សីហា ដោយ​បន្ថែម​ថា ការ​ធ្វើតេស្តិ៍​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​លោកបៃ​ដិនបាន​បញ្ចប់​​ការ​ហាត់ប្រាណ​ស្រាលៗ​។​

​លោក​ខុន​ន័របា​ននិយាយថា លោកបៃ​ដិន​បន្ត​មាន​អារម្មណ៍​ល្អនិ​ង​មិន​មាន​គ្រុនក្តៅ​ទេ ដោយ​បន្ថែម​ថា ប្រធានាធិបតី​នៅតែ​មាន​ការ​ក្អក​ម្តងម្កាល ប៉ុន្តែ​តិចជាង​កាលពី​ថ្ងៃ​អង្គារ​។​

​លោកបៃ​ដិន​អាយុ ៧៩ ឆ្នាំ​ទើបតែ​រួច​ពី​ចត្តា​ឡីស័​កកាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន បន្ទាប់ពី​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​ជា​លើកដំបូង​នៅ​ថ្ងៃទី ២១ កក្កដា​។​

​គាត់​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​ម្តង​ទៀត​កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​អ្វី​ដែល​លោក​ខុនន័​រ​ពណ៌នា​ថា​ជា​ករណី “​រើប​ឡើងវិញ​” ដែល​គេ​សង្កេត​ឃើញ​ក្នុងចំណោម​អ្នកជំងឺ​មួយ​ភាគតិច ដែល​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ Paxlovid ៕

​លោកបៃ​ដិន​មិនទាន់​ជា​ពី​កូវី​ដ​១៩​នៅឡើយ​ទេ​