រដ្ឋបាលព្រៃឈើ ឆ្លើយតបចំពោះការព្រួយបារម្ភ របស់សាធារណជន ករណីការដោះដូរ តំបន់ភ្នំតាម៉ៅ
ដោយៈ ទេព មង្គល /ភ្នំពេញៈ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ នៅថ្ងៃទី៤ ខែសីហា នេះ ដើម្បីជាការឆ្លើយតប ចំពោះការព្រួយបារម្ភ របស់សាធារណជន ករណីការដោះដូរ តំបន់ភ្នំតាម៉ៅ ដោយបានអះអាងថា ” ការអភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរ ដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះ ជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ” ។