ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: ករណីពលរដ្ឋរស់នៅ កាន់កាប់ដីរដ្ឋនៃវិទ្យាល័យមង្គលបូរី នៅភូមិ/ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មន្ត្រីអាជ្ញាធរ សមត្ថកិច្ចជំនាញអប់រំ ជំនាញសុរិយោដីបានសម្របសម្រួល ដោះស្រាយការសុំធ្វើប្លង់រឹងកម្មសិទ្ធិដីជូនចំនួន១៦ក្បាលដី។
ពោលគឺទាល់តែអាចបានកាត់ចេញពីបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ នៃវិទ្យាល័យមង្គលបូរី របស់ការិយាល័យនិងមន្ទីរអប់រំ យុវជននិងកីឡាខេត្ត។
ដោយការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អភិបាលស្រុក មេបញ្ជាការ មេបញ្ជាការងគ្រប់កង ឯកភាព និងមេឃុំ ប្រជាពលរដ្ឋពាក់ព័ន្ធ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ឲ្យដឹងកាលពីថ្ងៃទី០៣ខែសីហាថា៖ កិច្ចប្រជុំសម្របសម្រួល ដោះស្រាយ ជាលទ្ឋផលបានយល់ស្របគ្នាដូចខាងក្រោម៖
១-យល់ព្រមតាមការឯកភាពនិងឋានានុក្រម ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចុះហត្ថលេខាដោយអតិតអភិបាលខេត្ត លោក គោស៊ុ សារឿត។
២-យល់ព្រមអោយ តំណាងប្រជាជន និងមន្ត្រីរាជការ សហការជាមួយ លោក តាន់ សុផល ប្រធានការិយាល័យគ្របើគ្រងទ្រព្យសារពើភ័ណ្ឌរដ្ឋនិងស្ថាបន័មន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី ដើម្បីរៀបចំសំណុំឯកសារពាក់ព័ន្ឋ និងឋានានុក្រម ស្នើសុំការសម្រេចពីថ្នាក់ជាតិ ។ជាពិសេសពីក្រសួងសាម៉ី អប់រំ យុវជននិងកីឡា ប្រមុខរាជរដ្ឋាភិបាល ជាមុនសិន។
៣-ស្នើសុំគោលការណ៏ អាចចេញលិខិតបញ្ជាក់ការកាន់កាប់ ប្រើប្រាស់ អាស្រ័យផលជាក់ស្តែង ជូន ពលរដ្ឋ និងមន្ត្រីរាជការ បណ្តោះអាសន្ន ព្រោះរយះពេលសម្រចពីប្រមុខរាជរដ្ឋាភិបាល និងអនុវត្តគោលការណ៏អនុក្រឹត្យសម្បទានដីសង្គមកិច្ចលេខ១៩ គឺរយៈ៥ឆ្នាំទៀត ទើបបានទទួលសិទ្ឋិស្របច្បាប់(កម្មសិទ្ធិ)៕