ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាករណីអ៊ីប៊ីអេ គឺកម្ពុជាមិនយកអធិបតេយ្យភាពខ្លួនទៅដូរយកជំនួយ ឬភាពអនុគ្រោះអ្វីនោះទេ។

សម្តេចតេជោ ហ៊៊ន សែន បានលើក ឡឡើងបែបនេះទៅកាន់លោ ចូសិប បូររែល ហ្វុនទែល(Josep Borrell Fontelles) តំណាងជាន់ខ្ពស់សហ ភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខនៅក្នុងជំនួបនាព្រឹកថ្ងៃទី ៤ ខែសីហា ២០២២នៅវិមានសន្តិភាព ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រ សាសន៍ឲ្យដឹងថា ក្នុងជំនួបនោះលោក​ ចូសិប បូររែល ហ្វុនទែល បានសម្ដែងនូវការគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះភា ពដឹកនាំជាប្រធានអាស៊ានរបស់កម្ពុជានិងបានពិភាក្សាជាមួយសម្ដេចតេជោអំពីបញ្ហាកិច្ចសហប្រតិបត្តិការការអភិវ ឌ្ឍរបស់សហភាពអឺរ៉ុបនៅកម្ពុជា,ករ ណីអនុគ្រោះពន្ធគ្រប់មុខទំនិញលើក លែងសព្វាវុធ, អ៊ីប៊ីអេ , កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ានសហភាពអឺរ៉ុបនិង បញ្ហារុស្ស៊ីនិងអ៊ុយក្រែនរួមទាំងករណីមីយ៉ាន់ម៉ាផងដែរ ។

ជាការឆ្លើយតបសម្ដេចតេជោបានស្វា គមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោក ហ្វុនទែលនិងគណៈប្រតិភូសហ គមន៍អឺរ៉ុបនៅកម្ពុជា ។

សម្តេចតេជោបានថ្លែងអំណរគុណជូនសហភាពអឺរ៉ុបដែលបានគាំទ្រកម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូល អាស៊ី អ៊ឺរ៉ុប លើកទី១៣ ដែលបានបញ្ចប់ដោយជោ គជ័យកាលពីខែវិច្ឆិកាឆ្នាំ២០២១ ហើ យក៏បានថ្លែងអំណរគុណសហភាពអឺរ៉ុបចំពោះការគាំទ្រកម្ពុជាជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២ និងតួនាទីជាប្រេសិតពិសេសនៃប្រធានអាស៊ានឆ្នាំ ២០២២ ស្ដីពីមីយ៉ាន់ម៉ា។

សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជាសហភាពអឺរ៉ុបលើកទី១១កាលពីខែមីនាឆ្នាំ ២០ ២២ដែលបានរួមចំណែកដល់ការពង្រឹង ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ។

សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរដល់សហភាពអឺរ៉ុបចំពោះការផ្ដល់ចំនួយកិច្ចសហប្រតិបត្តិការដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ មកដែលបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្ពុជានិងសូមវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុបដែលបានផ្ដល់ជំនួយជាវ៉ាក់សាំងតាមរយៈយន្តការកូវ៉ាក់ និងហិរញ្ញប្បទានកន្លងមកដែលបានចូល រួមចំណែកដល់ភាពជោគជ័យរបស់កម្ពុជាក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 និងស្ដារសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញ ។

សម្ដេចតេជោបានមានប្រសាសន៍បន្ថែ មថាកម្ពុជាគាំទ្រចំពោះគំនិតផ្ដួចផ្ដើម ឱ្យមានការរៀបចំប្រជុំកំពូលរំឭកខួប ៤៥ ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ានសហភាពអឺរ៉ុបនៅក្នុងខែធ្នូឆ្នាំ ២០២២ខាងមុខហើយជឿជាក់ថាលទ្ធ ផលនៃកិច្ចប្រជុំកំពូលនេះនិងរំលេចពីសារៈសំខាន់ហើយពង្រីកបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ានសហ ភាពអឺរ៉ុប។

កម្ពុជាគាំទ្រជាគោលការណ៍ចំពោះឯក សារទស្សនទានរបស់សហភាពអឺរ៉ុបស្ដីអំពីសេចក្ដីថ្លែងការណ៍រួមរបស់ថ្នាក់ដឹក នាំអាស៊ានសហភាពអឺរ៉ុបស្តីពីឥណ្ឌូប៉ា ស៊ីហ្វិកដែលត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ានសហភាពអឺរ៉ុប ។

ដោយឡែកករណី អ៊ីប៊ីអេ សម្ដេចតេជោបានរំឭកអំពីអ្វីដែលបានលើកឡើងកន្ល ងមកនោះគឺកម្ពុជាមិនយកអធិបតេយ្យភាពខ្លួនទៅដូរយកជំនួយ ឬ ភាពអនុ គ្រោះអ្វីនោះទេ។

ចំពោះករណីរុស្ស៊ីនិងអ៊ុយក្រែនសម្ដេចតេជោបានស្នើឲ្យមានការពិនិត្យឡើង វិញអំពីការដាក់ទណ្ឌកម្មរុស្ស៊ីព្រោះថាការដាក់ទណ្ឌកម្មនេះមិនមែនប៉ះពាល់តែរុស្ស៊ីទេប៉ុន្តែវាធ្វើឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរទាំងសេដ្ឋកិច្ចសង្គមទាំងនៅអឺរ៉ុបផងនិងទាំងនៅពិភពលោកផង ៕