ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ថ្មគោល​ចុះ​ដោះស្រាយ​ប្រជាពលរដ្ឋ​ជួប​គ្រោះរាំងស្ងួត​

1188
ចែករម្លែក

​ដោយ​ : ​គ្រញូង​ / បាត់ដំបង ​៖ ​ក្រោយ​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​និង​គ្រោះរាំងស្ងួត​ ដែល​ពលរដ្ឋ​ក្នុងស្រុក​ថ្មគោល​កំពុង​ជួបប្រទះ​នាពេល​កន្លងមក​ ក៏​ដូចជា​បច្ចុប្បន្ន​នៅ​ថ្ងៃទី​២៤​ ខែមិថុនា ​ឆ្នាំ​២០១៨​នេះ​ លោក ​នឹម ថូត ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ថ្មគោល​និង​លោក ​ងួន រតនៈ ​អភិបាលខេត្ត​បាត់ដំបង​បាន​រូត​រះដឹក​នាំ​ក្រុមការងារ​​​ចុះ​ត្រួតពិនិត្យ​ផលដំណាំ​ស្រូវ​ ដែល​ពលរដ្ឋ​ជួបប្រទះ​គ្រោះរាំងស្ងួត និង​បាន​នាំយក​ទឹក​ពី​ស្រុក​ប​វេ​ល​តា​ម​ប្រឡាយ​ឆ្លងកាត់​ឃុំ​នានា ​រហូតដល់​ស្រុក​ថ្មគោល​ ដើម្បី​ជួយសង្គ្រោះ​ស្រូវ​ចំនួន​១២,១១១​ហិតា​តាម​សំណូមពរ​ចាំបាច់​ ដែល​ពលរដ្ឋ​បាននិងកំពុង​ដង្ហោយរ​ក​ថ្នាក់ដឹកនាំឱ្យ​ជួយ ​។​

​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​មេ​គ្រួសារ​បក្ស​ចំនួន​១,៤៧0​នាក់ ​នៅ​ទីស្នាក់ការ​បក្ស​ស្រុក​ថ្មគោល​នា​រសៀល​ថ្ងៃទី​២៤​ ខែមិថុនា​ លោក​ សួស អង្គា​រ៍​ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​អូរ​តា​គី​ និង​ឃុំ​តា​ម៉ឺន​ បាន​មានប្រសាសន៍ថា​ កាលពី​យប់​ថ្ងៃទី​២៣ ខែមិថុនា​ក្រោយ​ទទួលបាន​ព័ត៌មាន​ថា ​នៅ​ស្រុក​ថ្មគោល​ជួបប្រទះ​គ្រោះរាំងស្ងួត​គ្មាន​ទឹក​ស្រោចស្រព​ស្រូវ​ចំនួន​១២,១១១​ហិកតា​ភ្លាម​ សម្តេច​តេ​ជោ​ ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជា​ទៅ​លោក​ លឹម គានហោ​ ទេសរដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​ឱ្យយក​ម៉ាស៊ីនបូមទឹក​ខ្នាត​ធំ​ចុះទៅ​ជួយ​ស្រុក​ថ្មគោល​ជាបន្ទាន់ ​ហើយ​នៅ​ម៉ោងជាង​៤​រសៀល​ ថ្ងៃទី​២៤ ​ខែមិថុនា​នេះ​ ទេវតា​បាន​បង្អុរ​ភ្លៀង​មួយ​មេ​ធំ​បង្គួរ​អាច​ទទួលបាន​ទឹក​មួយចំនួន​ដែរ​ ទម្រាំ​ក្រសួង​ធនធានទឹក​នាំយក​ម៉ាស៊ីនបូមទឹក​មកដល់​នៅ​សប្តាហ៍​ក្រោយនេះ​ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម