ដោយៈតារារិទ្ធ(ភ្នំពេញ)៖សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ីនៅវិមានសន្តិភាពទីស្ដី ការនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២២។

លោក Sergey Lavrov បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះឆ្នោតក្នុងការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក។

លោកបានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីស្ថានភាពនិងជំហររបស់រុស្ស៊ី ជុំវិញករណីជម្លោះអ៊ុយក្រែនហើយបានសង្កត់ធ្ងន់លើការពង្រឹងពង្រីកដែលមានស្រាប់និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យទេសចរណ៍វិនិយោ គនិងវិស័យដទៃទៀតតាមរយៈការជម្រុញការរៀបចំកិច្ចប្រជុំលើកទី១១នៃគ ណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្តនិងបច្ចេកទេស ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក Sergey Lavrov ដែលបានសម្ដែងនូវការអបអរសាទរជូនចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកនិងរបា យការណ៍ពីជំហររបស់រុស្ស៊ីជុំវិញជម្លោះនៅអ៊ុយក្រែន។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែង អំណរគុណផងដែរចំពោះវ៉ាក់សាំងដែ លលោក Lavrov បាននាំមកជាមួយ ជូនដល់កម្ពុជា ។

សម្ដេចតេជោក៏បានឯកភាពជាមួយ លោក Lavrov ក្នុងការពង្រឹងទំនាក់ ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសជំរុញកិច្ច ប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី។ សម្ដេច មានប្រសាសន៍បន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ជាទំនាក់ទំនងប្រវត្តិសាស្រ្ត ដែលកម្ពុជាតែងតែផ្ដល់សារៈសំខាន់ខ្លាំងក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិ បត្តិការជិតស្និទ្ធលើវិស័យនានាជាមួយរុស្ស៊ី ។

ក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រា លជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនអតីតសហភាពសូវៀតនិងសហព័ន្ធរុស្ស៊ីដែលបានគាំទ្រនិងជំនួយជាច្រើនដ៏មានតម្លៃផ្ដល់ជូនប្រជាជននិងរាជ រដ្ឋាភិបាលកម្ពុជាក្នុងគ្រាដ៏លំបាកនាពេលកន្លងមក ។

សម្ដេចតេជោបានបន្ថែមថាយើងមិនអាចបំភ្លេចបានឡើយនូវកាយវិការប្រ កបដោយមិត្តភាពនិងសមាណជិតក្នុងពេលដែលយើងត្រូវការចាំបាច់ឧទាហ រណ៍ដូចជា៖ មន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀតដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់និងវិទ្យាស្ថានបច្ចេ កវិទ្យាកម្ពុជាដែលបានបណ្ដុះបណ្ដាលនិស្សិតជាច្រើននាក់ ៕