​ជនជាតិ​ទួរគី​ម្នាក់​ដួល​ស្លាប់​នៅក្នុង​បន្ទប់ទឹក​

1506
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​ជនបរទេស​សញ្ជាតិ​ទួរគី​ម្នាក់ បាន​ដួល​ស្លាប់​នៅក្នុង​បន្ទប់ទឹក នៃ​ផ្ទះសំណាក់​មួយកន្លែង​ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ឡើង​។

​ហេតុការណ៍​ជនជាតិ​ទួរគី​ស្លាប់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨​កន្លងមកនេះ ស្ថិតនៅ​បន្ទប់​លេខ​៧​នៃ​ផ្ទះសំណាក់ Happy Zone Inn ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។​

សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ Savaser ភេទ​ប្រុស កើត​ឆ្នាំ​១៩៦៤ ជនជាតិ​ទួរគី កាន់​លិខិតឆ្លងដែន​លេខ​U០៧៩៨៧៧៦០ មុខរបរ​ម៉ៅការ​សំណង់​។​

​សមត្ថកិច្ច​បាន​បន្តថា បើតាម​ការបញ្ជាក់​ពី​ម្ចាស់ផ្ទះ​សំនាក់​បាន​និយាយថា នៅវេលា​ប្រហែលជា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​មិនឃើញ​ជនរងគ្រោះ​ចេញពី​បន្ទប់​សោះ ម្ចាស់ផ្ទះ​ក៏​ទៅ​គោះទ្វារ​បន្ទប់​ស្រែកហៅ តែ​មិនមាន​លឺ​សំលេង​ឆ្លើយតប ។​ពេលនោះ​ម្ចាស់ផ្ទះ​ក៏​ទៅ​អើតមើល​តាម​បង្អួច ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅក្នុង​បន្ទប់ទឹក ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​។​

​តាម​ការបញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​តុលាការ បាន​បញ្ជាក់ថា ជនរងគ្រោះ​អាច​ច​ស្លាប់​ក្នុងអំឡុង​ម៉ោង​២៣​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ជំងឺមហារីក​សួត​។​សាកសព​ជនរងគ្រោះ​ត្រូវ​បានរៀបចំ​បញ្ជូនទៅ​តំកល់​ទុកជា​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត នាទី​ក្រុងភ្នំពេញ តាម​សំណូមពរ​របស់​តំណាង​ស្ថានទូត​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម