ព្រឹទ្ធសភា កំណត់​យក​ព្រឹក​ថ្ងៃ​សុក្រ ទី​៥ សីហា បើក​សម័យប្រជុំ​លើក​ទី​៩ ព្រឹទ្ធសភា នីតិកាល​ទី​៤

​ដោយៈ សុផល / ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែសីហា ឆ្នាំ​២០២២ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​ប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​រួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បានកំណត់​យក ថ្ងៃ​សុក្រ ទី​៥ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង ០៨:០០ នាទី​ព្រឹក ដើម្បី​បើក​សម័យប្រជុំ​លើក​ទី​៩ ព្រឹទ្ធសភា នីតិកាល​ទី​៤​។​