​ដោយៈ​សុផល / ភ្នំពេញ​៖ ក្រុមមន្ត្រីនៃក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះ​ពិនិត្យមើល ស្ថានភាព​ភូមិសាស្ត្រ នៅ​ខេត្តកំពង់ស្ពឺ ដើម្បី​ពិនិត្យ​វឌ្ឍនភាព និង​ស្ថានភាព​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដើម្បី​ស្វែងរក​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​។​

​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​សាធារណការ បានចេញ​ផ្សាយ នៅ​ថ្ងៃទី​៤ ខែសីហា នេះ បានឱ្យដឹងថាៈ លោក សួន ភា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស នៃ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ចុះ​ពិនិត្យមើល ស្ថានភាព​ភូមិសាស្ត្រ នៅ​ខេត្តកំពង់ស្ពឺ ដើម្បី​ពិនិត្យ​វឌ្ឍនភាព និង​ស្ថានភាព​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​។​

​បេសកកម្ម​នេះ ក៏មាន​គោលបំណង ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម អំពី​បញ្ហា​ប្រឈម​ផ្សេងៗ រួមមាន ការ​លិច​ទឹក​តាម​បណ្តោយ​ផ្លូវ ជម្រើស​ទីតាំង​ដី ដែល​ត្រៀម​បម្រុង សម្រាប់​សាងសង់ ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ នាពេល​អនាគត ការខ្វះ​ច្រកចេញ​សម្រាប់​ប្រព័ន្ធ​លូ និង​បញ្ហា​ពាក់ព័ន្ធ​ផ្សេងៗ​ទៀតផង​ដែរ​៕/V​