​ដោយៈ ភ្នំ​ស​ន្ទូ​ក / កំពង់ធំៈ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្តកំពង់ធំ បាន​នាំយក​អំណោយ​របស់​រាជ​រដ្ឋាភិបាល ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ចំនួន​២៥០​គ្រួសារ មកពី​ឃុំ​ចំនួន​២ គឺ​ឃុំ​មាន​រិ​ទ្ធ និង​ឃុំ​ង​ន ក្នុងស្រុក​សណ្តាន់ ខេត្តកំពង់ធំ ក្រោម​អធិបតីភាព​លោក ញ៉ឹក បាន​ខេង អភិបាលរង​ខេត្ត កំពង់ធំ ។​

​ក្នុង​កម្មវិធី​នេះ ក៏មាន​ការចូលរួម​អម​ដំណើរ​ដោយ​លោក លី សុភា ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្តកំពង់ធំ លោក​អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ ទាំង​៣ ជាច្រើនរូប នា​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២២​។​

​សូមបញ្ជាក់ថា អំណោយ​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ ទាំង ២៥០ គ្រួសារ ក្នុង​១​គ្រួសារ ទទួលបាន​អង្ករ ២៥ គ​.​ក្រ ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ឃី​ត ១ កញ្ចប់​៕/V​