ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក អ៊ែនថូនី ប្លីងខិន (Antony Blinken)រដ្ឋមន្ត្រីការបរទេសអាមេរិកចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពនារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ខណៈដែលលោក អ៊ែនថូនី ប្លីងខិន អញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា។

លោក ​អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា៖លោក អ៊ែនថូនី ប្លីងខិន បានគោរពថ្លែងអំណរគុណចំពោះភាពដឹកនាំជាប្រធានអាស៊ាន,ការផ្ដល់ដីឲ្យសហរដ្ឋអាមេរិនធ្វើស្ថានទូត,ការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានអាមេរិកនៅទី ក្រុងវ៉ាសីនតោន,ការអនុញ្ញាតឲ្យកប៉ាល westandam ចូលចតដែលក្នុងនោះមានជនជាតិអាមេរិកចំនួន ៦០០នាក់,ការបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់បហាសន្និបាត អង្គការសហប្រជាជាតិលើកបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន, ការរុករកអធិធាតុទាហានអាមេរិកបាត់ខ្លួននៅក្នុងសម័យសង្គ្រាម ,កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ។

លោក អ៊ែនថូនី ប្លីងខិន បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា៖ទិសដៅរបស់សហរដ្ឋអាមេរិកគឺចង់មានទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជាដោ យឈរ លើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ដូចជាទីផ្សារនាំចេញ ជំរុញជំនួយសម្រាប់ការអភិវឌ្ឍកម្ពុជា ។

ការឆ្លើយតបសម្ដេចតេជោបានសម្ដែងការស្វាគមន៍លោក អ៊ែនថូនី ប្លីងខិន ដែលបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននិងកិច្ចប្រជុំ ពាក់ព័ន្ធ។សម្ដេចតេជោបានសម្ដែងនូវការរីករាយជាមួយលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានអាមេរិកកាលពីខែឧសភាឆ្នាំ២០២២និងជំនួបរវាងព្រឹទ្ធសភានិងធុរជនអាមេរិកកន្លងទៅនៅរដ្ឋធានីវ៉ាស៊ីតោន។សម្ដេចបានបញ្ជាក់ថាការអនុញ្ញាតឱ្យនាវា Westandamចូលចតគឺជាការងារមនុស្សធម៌ប្រសិនបើកម្ពុជាមិនអនុ ញ្ញាតឲ្យចូលចតទេនោះប្រជាជននៅលើកប៉ាល់ត្រូវដាច់ស្បៀងដាច់ទឹកនឹងឈានទៅដល់មានគ្រោះអន្តរាយដល់អាយុជីវិតព្រោះមិនមានប្រទេសណាអនុញ្ញាតឲ្យចូលចតក្រៅពីកម្ពុជាទេ។ចំពោះករណីបោះឆ្នោតគាំទ្រសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើបញ្ហា រុស្ស៊ីឈ្លានពានអុយក្រែននោះជាគោលការណ៍ដែលកម្ពុជាប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិនិងបទដ្ឋានទទួលស្គាល់ពាក់ព័ន្ធនឹងការគោរពអធិបតេយ្យភាពបូរណភាពទឹកដីនិងឯករាជ្យភាពនយោបាយរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់។កម្ពុជាអំពាវនាវឲ្យមានបទឈប់បាញ់គ្នាចរចាដោយសន្តិវិធីនិងការអត់ធ្មត់ជាទីបំផុតជាមួយនោះដែលសម្ដេចតេជោបានស្នើឲ្យមានការពិនិត្យឡើងវិញអំពីការដាក់ទណ្ឌកម្មទៅលើប្រទេ សរុស្ស៊ីដែលទណ្ឌកម្មនេះមិនមែនប៉ះប៉ះពាល់តែរុស្ស៊ីនោះទេគឺវាបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលព្រមទាំងកម្ពុជាផងដែរ។ទាក់ទងនឹងការស្វែងរកអដ្ឋិធាតុទាហានបាត់ខ្លួននៅក្នុងសង្គ្រាមនោះកម្ពុជាបានសហ ការជាមួយសហរដ្ឋអាមេរិកជាច្រើនឆ្នាំមកហើយក្នុងការរុករកអដ្ឋិធាតុទាហ៊ានអាមេរិកដែលបានបាត់ខ្លួននៅសម័យសង្រ្គាមហើយកម្ពុជានៅតែបន្តសហការលើបញ្ហាការងារមនុស្សធម៌នេះ ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថាកម្ពុ ជាមានការសោកស្ដាយនិងភ្ញាក់ផ្អើរចំពោះការអនុវត្តទោសប្រហារជីវិតសកម្មជនប្រឆាំង ៤រូបនៅក្នុងប្រទេសមីយ៉ាន់ម៉ា,កម្ពុជាបានធ្វើប្រតិកម្មតាមរយៈការចេញសេចក្តីថ្លែងការណ៍ក្នុងនាមប្រធានអាស៊ាននៅថ្ងៃទី ២៥ ខែកក្កដា ២០២២,ទោះបីយ៉ាង នេះក៏ដោយកម្ពុជានៅតែខិតខំប្ដេជ្ញាចិត្តដើម្បីជួយឱ្យប្រទេសមីយ៉ាន់ម៉ាវិលទៅរកភាពប្រក្រតីភាពឡើងវិញនិងដំណើរការតាមមាគ៌ាប្រជាធិបតេយ្យឡើងវិញ។

ជាទីបញ្ចប់សម្តេចតេជោបានថ្លែងអំណរគុណសហរដ្ឋអាមេរិកដែលបានជួយកម្ពុជាទាំងការងារមនុស្សធម៌,ការបញ្ជូនវ៉ាក់សាំងជួយដល់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាល covid-19 ការជួយដល់ការងារវប្បធម៍ និង បេតិកភណ្ឌ តាមរយៈការមាតុភូមិនិវត្តន៍វត្ថុបុរាណកម្ពុជាមកកម្ពុជាវិញនិងជួយដល់វិស័យ ផ្សេងៗទៀតដូចជាវិស័យអប់រំ និង បរិស្ថានជាដើម ៕