ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២២ មាន​កើត​ករណី​ក្មេងស្រី​២​នាក់ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ទាំង​២​នាក់ នៅ​ចំណុច​ប្រឡាយទឹក​ក្រោយ​អណ្ដូង​ថ្មី ដែល​ស្ថិតនៅ​ក្នុងភូមិ​ដំបូក​កកោះ ឃុំ​ភ្នំ​ក្រាំង​ដី​មាស ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​អធិការ​នគ​បាល​ស្រុក​រលាប្អៀរ​លោក​វរៈសេនីយ៍ឯក ទឹម ចាន់​ធី បាន​ឲ្យ​ដឹង​នៅវេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ដដែល បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ក្មេងស្រី​ទាំងពីរ​នាក់​បាននាំគ្នា​៣​នាក់ បាន​ដើរលេង​ហើយក៏​នាំគ្នា​ចុះ​លេង​ទឹក​ប្រឡាយ​ក៏​នាំគ្នា​ចុះ​លេង​ទឹក បណ្តាល​ឲ្យ​លង់​ស្លាប់​ចំនួន​២​នាក់​: ១,​ឈ្មោះ​ហន គាថា​ភាគ ភេទ​ស្រី​អាយុ ១២​ឆ្នាំ រស់នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ក្រាំង​ដី​មាស ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង (​ស្លាប់​)​។​ ២,​ឈ្មោះ ហាន សុភ័ក្ត្រ ភេទ​ស្រី អាយុ ១៣​ឆ្នាំ រស់នៅ​ភូមិ​ស្វាយជ្រុំ​ចាស់ ឃុំ ក្រាំង​ដី​មាស ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង (​ស្លាប់​)​។ ដោយឡែក​ម្នាក់ទៀត​ឈ្មោះ ឡូ​ច នី​កា ភេទ​ស្រី​អាយុ ១៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំបូក​កកោះ ឃុំ​ក្រាំង​ដី​មាស ស្រុក​លា​ប្អៀ​រ ខេត្តកំពង់ឆ្នាំង ត្រូវបាន​អ្នកស្រុក​ជួយសង្គ្រោះ​បាន​ទាន់ពេលវេលា​រួចផុត​ពី​កាត​ស្លាប់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ជំនាញ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ថា ការស្លាប់​របស់​ល្មេ​ង​រងគ្រោះ​ទាំង​២​ខាងលើ ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ ប្រគល់​ឲ្យ​គ្រួសារ​សព​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ​៕​