ភ្នំពេញៈ តុលាការខេត្តកណ្តាលបានបានចេញដីការក្សាការពារហាមឃាត់ឈ្មោះ ជីវ កុកសាយ ហៅ ជូ កុកសាយ និងក្ខពួក ធ្វើសកម្មភាពឈូសឆាយលើដីរបស់លោកស្រី ឈិន អាយវិអ៊ឹងកាវ ដែលមានឯកសារកាន់កាប់ត្រឹមត្រូវ ស្ថិតស្ថិតនៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន។ ខណៈដែលតុលាការបានចេញដីការក្សាការពារ គឺមានមន្ត្រីមួយចំនួនបានអន្តរាគមន៍ទៅទៅប្រធានសាលាដំបូងខេត្ត កណ្តាល សម្រួលលុបដីការក្សាការពារដែលការនេះបានធ្វើឲ្យជនរងគ្រោះសម្តែងការសោកស្តាយចំពោះមន្ត្រីដែលអន្តរាគមន៍ទៅស្ថាប័នតុលាការដែលជាស្ថាប័ននីតិប្បញ្ញត្តិ។

(រូបថត ឯកសារ)
លោក ជួន វណ្ណៈ ចៅក្រមសាលាដំបូងខេត្តកណ្តាល បានចេញដីការក្សាការពារហាមឃាត់ឈ្មោះ ជីវ កុកសាយ ហៅ ជូ កុកសាយ និងក្ខពួក ធ្វើសកម្មភាពឈូសឆាយលើដីមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១១០៥០៥-១០៥៩ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ០៨១១០៥០៥-១០២៥ ស្ថិតនៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន។ នេះបើយោងតាមដីកាសម្រេចរក្សាការពារលេខ ០៩៩/២២ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ការចេញដីការក្សាការពារនេះ បានធ្វើឡើងបន្ទាប់ពីមេធាវីជនរងគ្រោះបានដាក់បានដាក់ពាក្យស្នើសុំដីកាសម្រេចការពារទៅប្រធានសាលាដំបូងខេត្តកណ្តាលកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងដីកាសម្រេចរក្សាការពារបានឲ្យដឹងថា អង្គហេតុដែលជាមូលហេតុបញ្ជាក់ការទាមទារ ៖ ក្នុងអំឡុងដើមខែមិថុនា ឆ្នាំ២០២២ ម្ចាស់បំណុលឈ្មោះ ឈិន អាយវិអ៊ឹងកាវ បានចុះទៅមើលដីរបស់ខ្លួនដែលមានទំហំ ៤៧៣៥ ម៉ែត្រក្រឡា មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១១០៥០៥-១០៥៩ និងដីដែលមានទំហំ ៩១០១ ម៉ែត្រក្រឡា មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១១០៥០៥-១០២៥ ស្ថិតនៅភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក៏ឃើញមានមនុស្សមួយក្រុមធ្វើសកម្មភាពឈូសឆាយលើដីរបស់ខ្លួន ហើយនិងបានសួរនាំថាអ្នកណាឲ្យមកឈូសឆាយដីនេះ តែពួកគេមិនបានឆ្លើយតបនោះទេ ហើយនៅតែធ្វើសកម្មភាពឈូសឆាយបន្តទៀត។ ហេតុនេះទើបម្ចាស់បំណុលបានដាក់ពាក្យស្នើសុំដីការក្សាការពារមកសាលាដំបូងខេត្តកណ្តាល។
សំអាងហេតុ ៖ ពាក្យស្នើសុំដីកាសម្រេចរក្សាការពារ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ និងពាក្យសុំកែតម្រូវពាក្យ សុំដីកាសម្រេចរក្សាការពារ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ របស់មេធាវី សៀង សាណា តំណាងដោយអាណត្តិឲ្យម្ចាស់បំណុលឈ្មោះ ឈិន អាយវិអ៊ឹងកាវ ជាសមត្ថកិច្ចរបស់សាលាដំបូងខេត្តកណ្តាល ដែលអាចសម្រេចបានយោងតាមមាត ៥៤០ និងមាត្រា ៥៤៨ នៃក្រមនីតិវិធីរដ្ឋប្បវេណី។

តាមពាក្យស្នើសុំដីកាសម្រេចរក្សាការពារ និងពាក្យសុំកែតម្រូវពាក្យសុំដីកាសម្រេចរក្សាការពារ ភាគីម្ចាស់បំណុលបានបញ្ជាក់ថា កាលពីអំឡុងដើមខែមិថុនា ឆ្នាំ២០២២ មានមនុស្សមួយក្រុមបានធ្វើសកម្មភាពចូលឈូសឆាយលើដីរបស់ម្ចាស់បំណុលឈ្មោះ ឈិន អាយវិអ៊ុងកាវ ដែលមានទំហំ ៤៧៣៥ ម៉ែត្រក្រឡា មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១១០៥០៥-១០៥៩ និងដីដែលមានទំហំ ៩១០១ ម៉ែត្រក្រឡា មានវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុលេខ ០៨១១០៥០៥-១០២៥ ស្ថិតនៅភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយខុសច្បាប់ និងបំពានលើទ្រព្យសម្បត្តិឯកជនស្របច្បាប់។ ហេតុនេះទើបម្ចាស់ បំណុលដាក់ពាក្យស្នើសុំដីកាសម្រេចរក្សា ការពារទៅតាមផ្លូវច្បាប់ ។ ឃើញថាការអះអាងរបស់ភាគីម្ចាស់បំណុល មានសំអាងហេតុសមស្របទៅនឹងច្បាប់ដែលគប្បីតុលាការពិចារណាសម្រេច ។

តាមភស្តុតាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១១០៥០៥-១០៥៩ និងវិញ្ញាបនបត សម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១១០៥០៥-១០២៥ ស្ថិតនៅភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល បញ្ជាក់ថា ម្ចាស់បំណុលពិតជាម្ចាស់កម្មសិទ្ធិលើដីទាំងពីរប័ណ្ណនេះប្រាកដមែន ។

ការចេញដីកាសម្រេចរក្សាការពារជាវិធាន ការបណ្តោះអាសន្នដើម្បីរក្សានូវអចលនវត្ថុ (ដី) កុំឲ្យមានការប្រែប្រួលស្ថានភាពដើម ដែលនាំឲ្យមានការលំបាកយ៉ាងខ្លាំងក្នុងការអនុវត្តសិទ្ធិរបស់ម្ចាស់បំណុល នៅពេលរឿងអង្គប្រែប្រួលស្ថានភាពដើម សេចក្ដីចប់ជាស្ថាពរ ។

សម្រេចហាមឃាត់កូនបំណុលឈ្មោះ ជីវ កុកសាយ ហៅ ជូ កុកសាយ ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ និងបក្ខពួក ធ្វើ សកម្មភាពឈូសឆាយលើដីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១១០៥០៥-១០៥៩ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១១០៥០៥-១០២៥ ស្ថិតនៅភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន ។ ដីកាសម្រេចនេះមានប្រសិទ្ធិភាពអនុវត្តភ្លាម និងបើកសិទ្ធិឲ្យប្ដឹងតវ៉ាតាមកំណត់ច្បាប់ ។ ស្ថាប័នអនុវត្តមានសិទ្ធិអនុវត្តតាមក្រមនីតិវិធីរដ្ឋប្បវេណី។

ប្រភពពីមន្ត្រីសាលាដំបូងខេត្តកណ្តាលបានបង្ហើបឲ្យដឹងថា បន្ទាប់ពីលោក ជួន វណ្ណៈ ចៅក្រមសាលាដំបូងខេត្តកណ្តាល បានចេញដីការក្សាការពារហាមឃាត់ឈ្មោះ ជីវ កុកសាយ ហៅ ជូ កុកសាយ និងក្ខពួក ធ្វើសកម្មភាពឈូសឆាយលើដីមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១១០៥០៥-១០៥៩ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ០៨១១០៥០៥-១០២៥ ស្ថិតនៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន គឺមានមន្ត្រីមួយចំនួនបានអន្តរាគមន៍ទៅប្រធានសាលាដំបូងខេត្តកណ្តាល សម្រួលលុបដីការក្សាការពារលេខ ០៩៩/២២ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានបញ្ជាក់ថា​ “ជាទូទៅនីតិវិធីរបស់តុលាការគ្មានអ្នកណាអាចទៅបញ្ជាបានទេ​ លុះត្រាតែមានបណ្តឹងតវ៉ាទៅតុលាការ​ ហេីយតុលាការគេពិនិត្យសម្រេចដោយផ្អែកទៅលេីអង្គហេតុនិងអង្គច្បាប់”​ ។

ទាក់ទងករណីនេះ លោក ជីវ កុកសាយ ហៅ ជូ កុកសាយ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន៕សរន