ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីថា៖ការដោះ ស្រាយបញ្ហាមីយ៉ាន់ម៉ា កម្ពុជាបានប្រកាន់យកអភិក្រមជាក់ស្តែងនិយមនឹងមួយជំហានម្ដងៗដោយផ្ដោតលើអាទិភាពបីទី១.កាត់បន្ថយឬបញ្ឈប់អំពើហិង្សាទាំងស្រុង,ទី២.ការផ្ដល់ជំនួយមនុស្សធ៌មទៅដល់ប្រជាជនដែលត្រូវការបំផុតដោយគ្មានការរើសអើងនិងទី៣.កសាងទំនុកចិត្តនិងបង្កើតបរិ យាកាសអំណោយផលសម្រាប់កិច្ចសន្ទនានយោបាយដែលមានការចូលរួមពីគ្រប់ភាគីនយោបាយ។

សម្តេចតេជោ ហ៊ុន សែន បានស្នើបែបនេះទៅកាន់លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសនៃប្រទេសអូស្ត្រាលីដែលបានចូលជួបសម្ដែងការគួរសមនិង ពិភាក្សាការងារនៅវិមានសន្តិភាពនារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ខណៈលោកជំទាវអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែន បានមានប្រសាសន៍ឲ្យដឹងបន្ទាប់បីជំនួបនោះថា៖លោកស្រី Penny Wongបានសម្ដែងនូវការរីក រាយដែលបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ។លោកស្រីបានសម្ដែងការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំនិងបានសម្ដែងការអបអរសាទរចំពោះសម្តេចតេជោដែលបានទទួលជោគជ័យក្នុងភាពជាប្រធានអាស៊ាន ។ លោកស្រី Penny Wong បានថ្លែងផងដែរចំពោះកិច្ចខំ ប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានក្នុងការស្វែងរកដំណោះស្រាយប្រទេសមីយ៉ាន់ម៉ា ។ លោកស្រី Penny Wong ក៏បានសង្ឃឹម ក្នុងការពង្រីកពង្រឹងភាពជាដៃគូជាមួយកម្ពុជានិងសហគមន៍អាស៊ានផងដែរ ។

ជាការឆ្លើយតបសម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ចំពោះលោកស្រី Penny Wong ហើយឆ្លៀតក្នុងឱកាសនេះសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវ ការអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជានិងអូស្រ្តាលី ។ សម្តេចបានសម្ដែងនូវការអបអរសាទរចំពោះគណបក្ស ពលករអូស្រ្តាលីដែលបានទទួលជោគជ័យក្នុងការបោះឆ្នោតនៅខែឧសភាកន្លងទៅនេះ។សម្តេចក៏បានសម្ដែងការអបអរចំពោះ លោកស្រី Penny Wongដែល ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសអូស្រ្តាលី។សម្តេចហើយក៏បានសម្ដែងការអរគុណអូស្រ្តាលីចំពោះការចូលរួមចំណែកស្វែងរកសន្តិភាពរបស់កម្ពុជាកាលពីអតីតកាល,ការចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជានិងថ្មីៗនេះបានផ្ដល់វ៉ាក់សាំងនិងទូរស្តុកវ៉ាក់សាំងដល់កម្ពុជាជួយឲ្យកម្ពុជាប្រយុទ្ឋប្រឆាំងជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ ។ ចំពោះករណីមីយ៉ាន់ម៉ាសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាជាមួយ នឹងកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចកម្ពុជា បានប្រកាន់យកអភិក្រមជាក់ស្តែងនិយមនិយមនឹងមួយជំហានម្ដងៗដោយផ្ដោតលើអាទិភាពបី ទី១. កាត់បន្ថយឬបញ្ឈប់អំពើហិង្សាទាំងស្រុង,ទី២.ការផ្ដល់ត្រឹមទីពី.ការផ្ដល់ជំនួយមនុស្សធ៌មទៅដល់ប្រជាជនដែលត្រូវការបំផុតដោយគ្មានការរើសអើងនិងទី ៣.កសាងទំនុកចិត្តនិងបង្កើតបរិយាកាសអំណោយផលសម្រាប់ កិច្ចសន្ទនានយោបាយដែលមានការចូលរួមពីគ្រប់ភាគីនយោបាយ។សម្ដេចបានសម្ដែងនូវការសោកស្ដាយនិងភ្ញាក់ផ្អើលចំពោះការអនុវត្តទោសប្រហារជីវិតចំពោះសកម្មជនប្រឆាំងចំនួនបួនរូប,តែទោះបីយ៉ាងណាសម្ដេចបានបញ្ជា ក់ថាកម្ពុជាបានបញ្ចេញប្រតិកម្មតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានហើយនិងបន្តខិតខំជួយមីយ៉ាន់ម៉ាឲ្យវិលត្រឡប់ទៅរកប្រក្រតីភាពនិងដំណើរតាមមាគ៌ាប្រជាធិបតេយ្យឡើងវិញ។

ជាមួយគ្នានេះដែរសម្ដេចក៏បានសម្តែងការរីករាយជាមួយនឹងភាពជាដៃគូរវាងកម្ពុជានិងអូស្ត្រាលីជាពិសេសរីករាយដែលឃើញទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងក្នុងរង្វង់ជាង ២០០ លានដុល្លារអាមេរិកគិតពីឆ្នាំ ២០១៩ មក។ សម្ដេចក៏បានស្នើសុំឲ្យអូស្ត្រាលីបង្កើនសកម្មភាពពាណិជ្ជកម្មពិសេសការបង្កើនកូតានាំអង្ករ ចេញពីកម្ពុជានឹងបើកទីផ្សារទទួលកសិផលកម្ពុជាឲ្យបានធំជាងមុនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មបន្ថែមទៀតហើយក៏បានស្វាគមន៍ការដាក់ឱ្យប្រើនូវឧបករណ៍ផ្សព្ធផ្សាយវិនិយោគកសិចំណីអាហារកាលពីថ្ងៃទី ១៥ ខែកក្កដាកន្លងទៅដែលជាថ្នាលបច្ចេកវិទ្យាតែមួយគត់ដែលផ្ដល់ព័ត៌មាននិង ជួយវិនិយោគិនឱ្យច្បាមយកកាលានុវត្តភាពមិនទាន់ច្នៃនៃធនធានកសិកម្មកម្ពុជានិងបានលើកទឹកចិត្តទាក់ទីងពីច្បាប់វិនិយោគកម្ពុជានៅទីបញ្ចប់សម្ដេចតេជោក៏បានសម្ដែងនូវការរីករាយជាមួយជាមួយនឹងជំនួបជ័យនិងដំណើរការរលូននៃក្រុមហ៊ុនអូស្ត្រាលីនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕