ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការរស់នៅ​មានការ​លូតលាស់​សន្សឹមៗ​ទៅមុខ ហើយ​ការប្រកប​ការងារ​តែង​ទទួលរង​សម្ពាធ​ច្រើន​បន្តិច​តែ​ក៏មាន​ភាព​សុខដុម​ល្អ​។ លោកអ្នក​មានការ​សប្បាយ​ចិត្ត​សប្បាយ​កាយ​គួរសម ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាពស្រស់​បំព្រង​ជានិច្ច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​ណាស់​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ មានការ​លូតលាស់​ទៅមុខ​និង​កំពុង​ផ្អែម​ល្អែ​ម​ប្រពៃ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​គប្បី​ប្រយ័ត្នប្រយែង និង​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បន្តិច​ទើប​គ្មាន​ពាក្យ​ថា​សោកស្តាយ​នាពេល​ក្រោយ ។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ឈរលើ​ជំហ​ខ្លួនឯង ហើយ​មិនត្រូវ​ពឹងផ្អែក​លើ​គេ​ច្រើនពេក​ឡើយ​បើ​ពុំនោះ​ផល​លំបាក​ពិតជា​កើត​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រទាំង​ប្រទើស​ច្រើន​នាំឱ្យ​ទុក្ខលំបាក​ផ្លូវចិត្ត​មិនតិច​ឡើយ​។
​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានរឿង​រាវ​ជម្លោះ​វិវាទ​លុកលុយ​លោកអ្នក​ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទៅវិញ​ទើប​ប្រពៃ​បំផុត​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​លោក​អ្នកមាន​អារម្មណ៍​ភ្លឺ​ថ្លា គំនិត​ប្រាជ្ញា​ឈ្លាសវៃ ហើយ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ដូច​ក្តី​ប៉ងប្រាថ្នា​។​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​បានសម្រេច​ចិត្ត​អ្វីមួយ​ល្អប្រសើរ​ពីមុនមក​ឃើញថា​តែង​ផ្តល់​ផល​ល្អ​នឹង​ហុច​ជា​ផ្លែផ្កា​ឱ្យឃើញ​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​
សម្រាប់​ស្ត្រីភេទ​នាពេលនេះ​ទទួលបាន​ជោគ​ល្អ​ពីព្រោះថា​ត្រូវបាន​បុរស​ចូលចិត្ត​និង​ចោម​ស្រឡាញ់​ច្រើន​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏​ពុំ​សូវ​បាន​ឆ្លើយតប​ដូច​ក្តី​បំណង​ប៉ុន្មាន​នោះឡើយ ហើយ​ពិសេស​អាច​ជះ​ផល​អាក្រក់​ដល់​គ្រា​ខាងមុខ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ទាំង​ស្ត្រី​បុរស​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​យក​ល្អ​គប្បី​បំពេញការងារ​ដែល​នៅ​សេសសល់​ឬ​កិច្ចការងារ​ចាស់ៗ​ពីព្រោះថា​នឹង​ផ្តល់​ផល​ល្អ​មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មានគំនិត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ដូចនេះ​ងាយ​ជួប​រឿងចម្រូងចម្រាស​ជាង​សព្វមួយដង ៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ទាំង ស្ត្រី បុរស បើ​លោកអ្នក​មានដំណើរ​ចេញ​ក្រៅ​ផ្ទះ​ត្រូវ​ចេះ​ស្វាគមន៍​រាក់ទាក់​អ្នកដទៃ​ទើប​ទទួលផល​ប្រយោជន៍​អ្វីមួយ​មកវិញ​។​ការប្រកប​ការងាររាជកា​រ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ត្រូវខិតខំ​ពុះពារ​ការងារ​ធំៗ​បន្តិច​ទើប​ចៅហ្វាយនាយ​មើលឃើញ ហើយ​អាច​ប្រគល់​តំណែង​អ្វី​ឱ្យធ្វើ​ក្រែង​សុខ​ស្រួលខ្លួន​ជាង​រាល់ថ្ងៃនេះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​ធ្វើ​ជំនួញ​ថ្មីៗ​ត្រូវធ្វើ​ដោយ​សន្សឹមៗ​បាន​ហើយ​កុំ​បំបោល​ព្រោះ​បើ​ហ៊ាន​ចំណាយ​ទុន​ធំ​តែង​ពុំ​ផ្តល់​ផល​ល្អ​ដូច​ជាទី​គាប់ចិត្ត​ឡើយ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ទើប​ប្រសើរ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​លោកអ្នក​ងាយ​ជួប​នូវ​គ្រោះ​ចាញ់បោក​គេ​ណាស់​ម្ល៉ោះហើយ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​។​
​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​បើ​មានការ​ប្រកបការងារ​តែង​ទទួលរង​ផលប៉ះពាល់​និង​កើត​បញ្ហា​ច្រើនជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ស្រួលខ្លួន​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ឃើញថា​រាល់​បញ្ហា​ឧបទ្រពចង្រៃ​ចៀស​ឆ្ងាយ ហើយ​បញ្ហា​ល្អៗ​បាន​ហូរ​ចូល​ជំនួស​មកវិញ ហេតុនេះ​ធ្វើឱ្យ លោកអ្នក សប្បាយចិត្ត សប្បាយ​កាយ​គ្រាន់​ជាទី កក់ក្តៅ​។​ចំពោះ​ការប្រកប​ការងារ​ឃើញថា​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រលូន​ល្អ និង ពិសេស​អាច​ចប់សព្វគ្រប់​តាម​គោលដៅ​ថែមទៀត​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បណ្តាក់ទុន​បន្ថែម​ឬ​រក​ជំនួញ​បន្ថែម​ដោយ​អាច​ទទួល​ការចម្រុងចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​គ្រាន់​គាប់ប្រសើរ​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តោង​តែ​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ ដូច​សព្វមួយដង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រជែង​តម្លៃ​គ្នា​បន្តិច ដូចនេះ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឃើញថា​ជួប​ការ​ខ្សត់ខ្សោយ​តែបើ​មាន​អតិថិជន​ជំពាក់​ប្រកាស​បែរជា​ពេលវេលា​ល្អ​ក្នុង​ការទារ​ទៅវិញ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​ដែរ​មានការ​ឆាប់​ប្រេះឆា និង កើតការ​ប្រឆាំង​គ្នា​ណាស់​គួរ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។​ឃើញថា​ការរស់នៅ​ដំណើរ​ជីវិត​របស់លោក​អ្នក​គឺ​ពុំសូវល្អ​ទេ ពោលគឺ​តែង​កើត​នូវ​ការ​រកាំចិត្ត និង ក្រុមមនុស្ស​តាម​ឈ្នានីស​ក៏​ច្រើន​។​ថ្ងៃ​នេះដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​នៅនឹងកន្លែង ឬ​កិច្ចការងារ​ជិតៗ​ផ្ទះសម្បែង​ពីព្រោះថា​ងាយ​ជួប​ភ្លើង​ក្រហម​ជាង​សព្វមួយដង​។​សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មាន​គិ​និ​ត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។
​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​ជួប​នូវ​ស្ថានភាព​ស្មុគស្មាញ ហើយ​បញ្ហា​ប្រាក់កាស​ក៏​ចោទ​ជា​បញ្ហា​ច្រើន​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ប្រកបការងារ​ណា​ដែល​សំខាន់​ឡើយ​ពីព្រោះថា​ផល​អាក្រក់​មាន​ច្រើនជាង​ល្អ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​ពុំខាន​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់ ហើយ​ពិសេស​មាន​បញ្ហា​ត្រូវ​ប្រឈម​ដោះស្រាយ​ច្រើន​ទៀតផង​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ទោះ​ជួប​ផល​លំបាក​បន្តិច​ក្តី តែបើ​មានការ​ពុះពារ​តែង​ហុច​ផ្លែផ្កា​និង​ក្តី​ប៉ងប្រាថ្នា​នឹង​បង្ហាញខ្លួន​ឱ្យឃើញ​មួយចំនួន​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​មួយចំនួន​ត្រឡប់មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត ៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​លោកអ្នក​ទាំង​ស្ត្រី​បុរស​ទទួលរង​ការនឿយហត់​ច្រើន​ហើយ​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​ច្រើន​ត្រូវ​រែកពន់​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​និង​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​ឃើញថា​ពុំ​សូវ​ជឿនលឿន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ​ពោលគឺ​នៅ​ថេរ​ល្អ​ណាស់​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​លើ​បញ្ហា​ខ្សត់​ចំណូល​បន្តិច​តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ប្រពៃ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ​ដោយសារតែ​ម្នាក់ៗ​ប្រកាន់​ចិត្ត​ចង់​ឈ្នះ​ចង់់​ចាញ់​គ្នា​ក្នុង​ចិត្តច្រើន​៕