ដោយៈតារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃសុក្រ ទី០៥ខែសីហា ឆ្នាំ២០២២នេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភ្នំពេញ។

ពិធីប្រគល់សញ្ញាបត្រនេះគឺធ្វើឡើងចំថ្ងៃខួបកំណើតរបស់សម្តេចតេជោគម្រ ប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ ។

ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាការទទួលស្គាល់ចំពោះស្នាដៃដ៏ចំណានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹក នាំកសាងនិងអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យមានភាពចម្រើនលូតលាស់ប្រជាពលរដ្ឋរស់នៅ ក្នុងវិបុលភាព ។សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍គឺជាការផ្តល់តម្លៃយ៉ាងខ្ពង់ ខ្ពស់បំផុតចំពោះមគ្គុទ្ទេសក៍ឯករបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងភាពជាអ្នកដឹកនាំនិងជាអ្នកកសាងអភិវឌ្ឍន៍ដ៏អស្ចារ្យមួយរបស់សង្គមកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំកម្ពុជាមួយរូបបានលះបង់អស់កម្លាំងកាយចិត្តនិងបញ្ញាញាណជាមួយទឹក ចិត្ត ឆន្ទៈមនសិកាស្នេហាជាតិនិងប្រជា ជនយ៉ាងជ្រាលជ្រៅក្នុងការកសាងនិងអភិវឌ្ឍន៍សង្គមកម្ពុជា ។ កម្ពុជាជាប្រទេ សដែលបានរងការយាយី និងបំផ្លាញខ្ទេចខ្ទីព្រោះតែភ្លើងសង្គ្រាម។

ក្នុងនាមជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិនិងប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ១៩៨៥មកសម្តេចតេជោហ៊ុនសែ នបានយកចិត្តទុកដាក់និងប្តូរផ្តាច់យ៉ាងខ្លាំងក្លាបំផុតប្រែក្លាយប្រទេសមួយមានសុខសន្តិ ភាពមានការអភិវឌ្ឍនិងទទួលបានភាពរីក ចម្រើនគួរឱ្យកត់សម្គាល់។

សូមបញ្ជាក់ថាដោយការមើលឃើញពីស្នា ដៃដឹកនាំដ៏ខ្លាំងពូកែរបស់សម្តេចតេជោ ហ៊ុន សែន មានសាកលវិទ្យាល័យអង្គការស្ថាប័នជាតិតំបន់និងអន្តរជាតិជាច្រើនបានផ្តល់ជាសញ្ញាបត្រ ផ្តល់ជាគ្រឿងឥស្សរិ យយសផ្សេងៗបញ្ជាក់ពីការទទួលស្គាល់នូវស្នាដៃរបស់សម្តេចតេជោក្នុងកិច្ចប្រឹងប្រែងកសាងជាតិមាតុភូមិ ៕