ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖សម្រាប់ព្រឹត្តិការណ៍AFF U16 BOYS CHAMPIONSHIP 2022 នៅប្រទេស ឥណ្ឌូណេស៊ីននៅថ្ងៃទី៥ខែសីហានេះ កម្ពុជាត្រូវជួបប្រកួតជាមួយក្រុមប្រទេសអូស្ដ្រាលីនៅវេលាម៉ោង៣រសៀល។

ការប្រកួតដែលធ្វើនៅកីឡដ្ឋាន Sultan Agung Bantulនោះកម្ពុជាត្រូវការឈ្នះជាចាំបាច់ដោយសារមួយប្រកួតដំបូងកម្ពុជាបានចាញ់ម៉ាឡេស៊ី០ទល់៣ទៅហើយ ។តែការប្រកួតជាមួយអូស្ដ្រាលីវាមិនមែនជារឿងដែលងាយស្រួលនោះទេព្រោះទាំងកម្លាំង និង កម្ពស់គឺកម្ពុជាចាញ់ប្រៀបគេដាច់ដែម្ដង។

ទោះជាយ៉ាងណាបន្ទាប់ពីចាញ់ម៉ាឡេស៊ីនៅក្នុងការប្រកួតដំបូងនោះគ្រូបង្វឹកបានកែលម្អនូវចំណុចខ្វះខាតនានាដល់កូនក្រុមរបស់ខ្លួនព្រមទាំងតាក់ទិកក្នុងការទប់ទល់ជាមួយក្រុមអូស្ដ្រាលីដែលកម្ពុជាចាញ់ប្រៀបទាំងកំពស់និងកម្លាំង ។

ទាំងគ្រូ ទាំងសមាជិកក្រុមទាំងមូលបានប្ដេជ្ញាថាត្រូវតែខិតខំឲ្យអស់ពីសមត្ថភាពទោះបី ជាលទ្ធផលយ៉ាងពាក៏ដោយ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះដែលចេញជា៣ពូលដែលមួយពូលមាន៤ក្រុម។សម្រាប់ពូលA មានឥណ្ឌូនេស៊ី វៀតណាម សិង្ហបូរី និង ហ្វីលីពីន ពូលB មានថៃ ទីម័រខាងកើត ឡាវនិងព្រុយណេ និងពូលCមានម៉ាឡេស៊ី អូស្ដ្រាលី មីយ៉ាន់ម៉ា និង កម្ពុជា ៕សរន