ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ សម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកវគ្គ៣២ក្រុមចុងក្រោយដែលធ្វើនៅប្រទេសកាតារ បានចាប់ឆ្នោតរៀបចំពូលរួចរាល់អស់ហើយគឺមាន៨ពូលដែលមួយពូលៗមាន៤ក្រុមហើយមួយក្រុមៗត្រូវជម្រុះ២ក្រុមចេញទុក២ក្រុមឡើងទៅលេងបន្តវគ្គ១៦ក្រុមចុងក្រោយ។
សម្រាប់ពូលAមានកាតារ អេក្វាដ័រ សេណេហ្គាល់ និង ហូល្លង់ ។ពូល B មានអង់គ្លេស អ៊ីរ៉ង់ អាមេរិក និង វែល។ ពូល C មានអហ្សង់ទីន អារ៉ាប៊ីសាអ៊ូឌី ម៉ិចស៊ីកូ និងប៉ូឡូញ ។ពូល D មានបារាំង អូស្ដ្រាលី ដាណឺម៉ាក និង ទុយនេស៊ី ។ ពូល E មានអេស្ប៉ាញ កូស្ដារីកា អាល្លឺម៉ង់ និង ជប៉ុន ។ ពូល F ប៊ែលហ្ស៊ីក កាណាដា ម៉ូរ៉ូកូ និងក្រូអាទី។ ពូល G មានប្រេស៊ីល ស៊ែរប៊ី ស៊ុយអែត និងកាមេរូន និងពូល H មានក្រុមព័រទុយហ្គាល់ ហ្គាណា អ៊ូរុយហ្គាយ និង កូរ៉េខាងត្បូង ។
អ្វីដែលចម្លែកនោះគឺ World Cup លើកនេះនឹងមានអាជ្ញាកណ្ដាលជាស្ដ្រីជាលើកដំបូងនឹងដឹកនាំការប្រកួតបាល់ទាត់ពិភពលោកសម្រាប់បុរសជាលើកដំបូង ។អ្នកនាង Yamashita អាយុ៣៦ឆ្នាំ ជាជនជាតិជប៉ុន អ្នកនាង Stephanie Frappart ជាជនជាតិបារាំង និងអ្នកនាង Salima Mukansanga ជនជាតិកាតារ។ Rwanda គឺជាស្ត្រីដំបូង ដែលនឹងធ្វើជាអាជ្ញាកណ្តាលនៅ World Cup បាល់ទាត់បុរសនាចុងឆ្នាំ២០២២នេះ។
អ្នកនាង Yamashita ជាស្ត្រីដំបូងគេទទួលបន្ទុក ការប្រកួតពានរង្វាន់ Asian Champions League របស់បុរសបាននិយាយថា នាងគិតថាវាជាការល្អក្នុងការបង្វែរមកចាប់អារម្មណ៍លើស្ត្រី។ អ្នកនាង Yamashita, Frappart និង Mukansanga ត្រូវបានជ្រើសរើស ក្នុងចំណោមអាជ្ញាកណ្តាល៣៦នាក់ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនាខែវិច្ឆិកា ដល់ខែធ្នូ ជាមួយនឹងស្ត្រី៣នាក់ទៀត មានឈ្មោះក្នុងបញ្ជីជំនួយការ ចំនួន ៦៩ ជាលើកដំបូង។
នាង Yamashita បានបន្តថា នាងកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ នៃការប្រកួត World Cup នៅប្រទេសកាតារមកដល់ ហើយកំពុងព្យាយាមបង្កើនល្បឿននៃការសម្រេចចិត្តរបស់អ្នកនាង៕