​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ដ​បន្ទាយមានជ័យ ចំនួនជាង ២០០ នាក់ កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២២ បាន​ត្រូវ​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ក្នុងនោះ កម្លាំង​នគរបាលជាតិ ដែល​ត្រូវ​បានប្រកាស​តួនាទី និង​ផ្ទេ​ភារកិច្ច មាន​ចំនួន ៨២​ រូប និង​បំពាក់​ឋានន្តរស័ក្តិ ចំនួន​១៣៦ រូប មាន​វរៈសេនីយ៍ទោ ចំនួន ៦១ រូប និង​វរៈសេនីយ៍ត្រី ចំនួន ៧៣ រូប អនុសេនីយ៍ឯក ចំនួន ២​រូប ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ បាន​អមដំណើរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក លោក អ៊ុំ រាត្រី អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ខាងលើនេះ នៅ​សាលប្រជុំ​ធំ សាលាខេត្ត​បន្ទាយមានជ័យ ៕/V