ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ទទួល​បដិសណ្ឋារកិច្ច គណ​:​ប្រតិភូ និង​កីឡាករ​ថៃ និង​ឡាវ ចំនួន ១១០ នាក់ មក​ចូលរួម​ព្រឹត្តិការណ៍ កីឡា​ទេសចរណ៍ បាល់ទាត់​មិត្តភាព វ័យ​ចំណាស់​មេគង្គ ។​

​ពិធី​បដិសណ្ឋារកិច្ច​គ​ណ​:​ប្រតិភូ និង​កីឡាករ​នោះ បានធ្វើ​ឡើង នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ ប៉ោយប៉ែត កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២២ ។​

​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​មន្ត្រីរដ្ឋបាល​ក្រុង និង​អង្គភាព​ពាក់ព័ន្ធ ទទួល​បដិសណ្ឋារកិច្ច​គណៈប្រតិភូ និង​កីឡាករ មកពី​ប្រទេស​ថៃ និង​ប្រទេស​ឡាវ ចំនួន ១១០ នាក់ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​រៀបចំ​ជូន​ដំណើរ ចូលរួម​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ បាល់ទាត់​មិត្តភាព វ័យ​ចំណាស់​មេគង្គ កម្ពុជា ថៃ ឡាវ វៀតណាម ដែល​ប្រព្រឹត្តទៅ នៅ​ខេត្តសៀមរាប​៕/V​