ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កាលពីល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ នៅ Raintree Cambodia មានពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការសហការឧបត្ថម្ភ រវាងក្រុមហ៊ុនខេមបូឌាន ព្រីមៀរ លីគ (The Cambodian Premier League) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក ( JACCS Microfinance (CAMBODIA) plc.)។
ពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពី លោក Satoshi Saito នាយកប្រតិបតិ្ត នៃក្រុមហ៊ុន ខេមបូឌាន ព្រីមៀរ លីគ និងលោក Chikara Narita នាយកគ្រប់គ្រង នៃគ្រិះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា JACCS ។
តាមរយៈនៃពិធីចុះអនុស្សរណៈនេះ បានបង្ហាញថា ខេមបូឌាន ព្រីមៀរ លីគ កាន់តែរឹងមាំ តាមរយៈការចូលរួមគាំទ្រ ពីវិស័យឯកជន កាន់តែច្រើនឡើងៗ។ កម្ពុជា មានឱកាសកាន់ តែច្រើន ក្នុងការកសាងសមត្ថភាព សម្រាប់ទាត់បាល់វ័យក្មេង កាន់តែច្រើនឡើងៗ។ មិនយូរ មិនឆាប់ បាល់ទាត់កម្ពុជា នឹងមានសមត្ថភាព មិនចាញ់បណ្ដាប្រទេសក្នុងតំបន់ និងបណ្ដាប្រទេស ក្នុងទ្វីបអាស៊ី ដូចគ្នានោះឡើយ ៕/V