ផ្តាសាយ​ជ្រូក​សម្លាប់​មនុស្ស​ទី​២​នៅ​វៀតណាម​ក្នុងឆ្នាំនេះ​

3777
ចែករម្លែក
  • 43
    Shares

អ្នកជម្ងឺប្រុសម្នាក់បានស្លាប់ដោយជម្ងឺផ្តាសាយជ្រូកកាលពីថ្ងៃចន្ទសប្តាហ៍មុន នៅមន្ទីរពេទ្យមួយក្នុងក្រុងហូជីមីញ , នេះបើតាមព័ត៌មានរបស់មន្ទីរពេទ្យដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ទី២៣មិថុនា។វាជាការស្លាប់មនុស្សទី២ដោយជម្ងឺបង្កឡើងដោយវីរុស្សH1N1 នៅក្នុងប្រទេសវៀតណាមនៅឆ្នាំនេះ។

មនុស្ស១២នាក់ទៀតក៏ត្រូវបានរកឃើញវីរុស្សបង្កជម្ងឺនេះ តែ២នាក់ត្រូវបានអនុញ្ញាតអោយចាកចេញក្រោយទទួលការព្យាបាលនិងអ្នកផ្សេងទៀតបន្តនៅព្យាបាល។

នេះជាការស្លាប់មនុស្សទី២បណ្តាលមកពីផ្តាសាយជ្រូក ចាប់តាំងពីស្រ្តីវ័យ២៦ឆ្នាំម្នាក់ដែលត្រូវបានពិនិត្យរកឃើញវីរុស្សH1N1 បានស្លាប់កាលពីថ្ងៃ៣០ឧសភា ក្រោយពីខិតខំព្យាបាលដោយខ្លួនឯងនៅផ្ទះអស់៥ថ្ងៃ។

ការស្លាប់ដោយផ្តាសាយជ្រូកចុងក្រោយបំផុតនៅវៀតណាមគឺបានកើតឡើងនៅឆ្នាំ២០១៤ ។

ការផ្ទុះឡើងជម្ងឺនេះដំបូងក្នុងឆ្នាំ២០១៨បានកើតឡើងកាលពីថ្ងៃ១មិថុនា នៅពេលមនុស្សរាប់សិបនាក់ រួមមានគិលានុបដ្ឋាកយិការនិងអ្នកជម្ងឺ បង្ហាញរោគសញ្ញាផ្តាសាយជ្រូកនៅមន្ទីរពេទ្យទូឌូ នៅក្រុងហូជីមីញ ហើយ១៦នាក់ត្រូវបានពិនិត្យរកឃើញវីរុស្សនេះនៅក្នុងខ្លួនរបស់ពួកគេ។

នៅឆ្នាំ២០០៩ ការឆ្លងរាលដាលវីរុស្សH1N1បានរីករាលដាលពេញវៀតណាម ដោយសម្លាប់មនុស្ស៩ពាន់នាក់,នេះបើតាមក្រសួងសុខាភិបាលវៀតណាម។

យោងតាមអង្គការសុខភាពពិភពលោកWHO វីរុស្សH1N1អាចឆ្លងតាមដំណក់ទឹកឬចំហាយភាយចេញពីការក្អកគ្មានការការពារនិងកណ្តាស ដៃមិនស្អាតនិងការប៉ះគ្នានៅក្នុងហ្វូងមនុស្ស៕ដោយ:វាសនា

អ្នកជម្ងឺផ្តាសាយជ្រូកដេកនៅមន្ទីរពេទ្យមួយក្នុងក្រុងហូជីមីញ ប្រទេសវៀតណាម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ