​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៥ សីហា នេះ គណៈកម្មាធិការ​អនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ បានរៀបចំ​ពិធី​ចែក​អំណោយ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចំនួន ២៥ គ្រួសារ រស់នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ លោក ស៊ូ សោ​គន្ធ ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ លោកស្រី សួស សូលី​ដា អនុប្រធាន​កិត្តិយស​អនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ក្រុមការងារ​អនុសាខា​កាកបាទក្រហម កម្ពុជា​ខណ្ឌ និង​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា​សង្កាត់​។​

​នាឱកាស​នៃ​ការចុះ​សួរសុខទុក្ខ​នេះ ក្រុមការងារ បាន​ពាំ​នាំនូវ​អំណោយ​របស់​សម្ដេច​ប្រធាន កាកបាទក្រហមកម្ពុជា មក​ឧបត្ថម្ភ​ដល់​បងប្អូន​ទាំង ២៥ គ្រួសារ ដោយ​ក្នុង ១ គ្រួសារៗ ទទួលបាន រួមមានៈ អង្ករ ២៥ គ​.​ក ឃី​ត ១ កញ្ចប់ (​ម៉ាស់ ជែ​ល​លាងដៃ ទឹកក្រូច និង​មី​មួយចំនួន​) និង​ថវិកា ចំនួន ២០.០០០ រៀល​៕/V​