ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការបញ្ជាក់ថា៖ហេតុអ្វីបានជាកម្ពុជាអាចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធបានដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសនៃប្រទេសមហាអំណាចនិងរដ្ឋមន្រ្តីការបរទេសមកពីគ្រប់តំបន់បាន ។សម្តេចតេជោបញ្ជាក់ថាកត្តាធំបំផុតគឺសុវត្ថិភាព ហើយសុវត្តិភាពនេះទៀតសោតគឺចែកចេញជាពីរ ទី១.គឺសន្តិភាពនិងទី២.គឺជោគជ័យ នៃការទប់ស្កាត់បាននូវការរាតត្បាតនៃកូវីដ ១៩ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកថ្ងៃ ទី ៥ ខែសីហានេះ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាហេតុអ្វីបានជាយើងអាចរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនិងកិច្ចប្រជុំពាក់ព័ន្ធបាននៅទីក្រុងភ្នំពេញបន្ទាប់ ពីកិច្ច ប្រជុំនេះត្រូវអាក់ខានរយៈពីរឆ្នាំ ២០២០ ,២០២១ អាស៊ានមិនបានប្រជុំដោយផ្ទាល់ទេដោយសារកូវីដ១៩ រាតត្បាត ។ ប៉ុន្តែឥឡូវនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះគឺមាន ការប្រជុំផ្ទាល់នៅទីក្រុងភ្នំពេញតើមានកត្តាអ្វីខ្លះដែលធ្វើឱ្យកម្ពុជាអាចបើកការប្រជុំហើយប្រមូលផ្ដុំដោយអ្នកចូលរួមសុទ្ធតែនៅក្នុងដៃគូក្របខណ្ឌគ្រួសារអាស៊ានផងនិងដៃគូខាងក្រៅសុទ្ធតែប្រទេសដែលមានការរីកចម្រើនហើយក្នុងនោះក្នុងចំណោមមហាអំណាចគឺមានបើនិយាយពីសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខមានដល់ ៣ មកកាន់ទីនេះ ។

សម្តេចតេជោបន្តថាការដែលកម្ពុជាអាចប្រជុំបាននិងមានការចូលរួមពីសំណាក់ដៃគូរបស់យើងកត្តាធំបំផុតគឺសុវត្តិភាពនេះ។សម្តេចបានពន្យល់ថាកត្តាសុវត្តិ ភាពនេះចែកចេញជាពីរសំខាន់,សុវត្ថិភាពទី១.គឺសន្តិភាពដែលយើងមានដែរយើងរកបានដោយលំបាក,ហើយយើងបានការការពារវាដោយគត់មត់ប្រទេសមួយចំនួនមិនបានតម្រូវរថយន្តប្រឡាំងដាស់ដើម្បីជិះនោះទេ ។ នោះគឺជាចំណុចដែលគេគិតទាំងឡាយ អ្នកដែលមកកាន់កម្ពុជាគេតែង តែគិតអំពីសុវត្ថិភាពផ្ទាល់ របស់ពួកគេដែរបាននៅទីក្រុងភ្នំពេញ ។

សម្តេចតេជោបន្តថា៖ដូច្នេះកត្តាសន្តិភាពនិងស្ថិរភាពនយោបាយនេះផ្ដល់ឱកាសឲ្យការវាយតម្លៃពីដៃគូររបស់យើងពីខាងក្រៅចូលមកកាន់ព្រះរាជាណា ចក្រកម្ពុជាដើម្បីធ្វើការប្រជុំអ្វីដែលសំខាន់មួយទៀតគឺគឺយើងសង្កេតឃើញថាដៃគូយើងដូចជាអនុប្រធានគណៈកម្មការអឺរ៉ុបទទួលបន្ទុកគោលនយោ បាយការបរទេសនិងសន្តិសុខ មុននឹងពេលដែលគាត់មកកាន់ទីក្រុងភ្នំពេញគាត់ទៅខេត្តសៀមរាបម្សិលមិញគាត់ប្រាប់ខ្ញុំថាគាត់ធ្វើដំណើរអស់១២ ម៉ោងដើម្បីពិនិត្យប្រាង្គប្រាសទនានា។រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានទៅរៀបចំហូបបាយនៅក្នុងប្រាសាទក្រវ៉ាន់។សម្តេចបន្តថាប្រសិនបើប្រទេសគ្មានសន្តិភាពទេកុំថាឡើយថ្នាក់ដឹកនាំប្រទេស និងតំណាងសហភាពអឺរ៉ុបទៅកាន់ទីនោះ,សូម្បីតែទេសចរណ៍ក៏គេមិនហ៊ានធ្វើដំណើរទៅផង។នោះហើយដែលយើងត្រូវឃើញអំពីសារៈសំខាន់នៃសន្តិភាពដែលសម្តេចតែងតែនិយាយថាកុំចាំបាច់ចាំដល់ពេលបាត់សន្តិភាពចាំស្វែងរកសន្តិភាព,ត្រូវការពារសន្តិភាពចាត់ទុកសន្តិភាពជាអ្វី,ជាទិសដៅដែលយើងតែងតែការពារព្រោះវាទាក់ទិននឹងជីវិតមនុស្សនិងទាក់ទិនជាមួយនឹងការអភិវឌ្ឍប្រទេសរបស់យើង។ នេះជាកត្តាទីមួយដែលផ្ដល់ឱកាសឲ្យយើងបើកការប្រជុំនៅក្នុងប្រទេស ហើយដែលមានដៃគូទីខាងក្រៅគ្រប់កម្រិតលើកលែងតែហ្វីលីពីនមួយទេដែលរដ្ឋមន្ត្រីការបរទេសរបស់គាត់មានកូវីដមិនអាចធ្វើដំណើរមកបានក្រៅពីនោះកម្រិតរដ្ឋមន្ត្រីការបរទេសទាំងអស់ តាំងពីរុស្ស៊ី តាំងពីចិន តាំងពីជប៉ុន តាំងពីកូរ៉េខាងត្បូង អូស្ត្រាលី ណូវេលសេឡង់ អាមេរិក ឥណ្ឌា ប៉ាគីស្តង់ គឺមកអស់ហើយ ហើយរដ្ឋមន្ត្រីការបរទេសដទៃទៀតនៅអឺរ៉ុបបានអញ្ជើញមកចុះហត្ថលេខាទៅលើសន្ធិសញ្ញាមិត្តភាពសហប្រតិបត្តិការជាមួយអាស៊ានផងដែរ ។

តើទីពីរគឺអ្វីទៅ?ទាក់ទងនឹងការដែលយើងត្រួតត្រាបាននូវជំងឺកូវីដ ១៩ ប្រទេសមួយចំនួនអត់ទាន់មានលទ្ធភាពបើកការប្រជុំដោយផ្ទាល់ទេសូម្បីតែយើងបើក ការប្រជុំអាស៊ីអឺរ៉ុបឆ្នាំ ២០២១យើងប្រជុំតាមអនឡាញទេ…ប៉ុន្តែដោយសារការត្រួតត្រាបាននូវជំងឺកូវីដ១៩ យើងក៏បានផ្ដល់ការបើកសេដ្ឋកិច្ចឡើងវិញអ្វីៗត្រូវបានបើកឡើងវិញរាប់ទាំងសាលារៀន។ប្រសិនបើកូវីដកម្ពុជាមិនអាចត្រួតត្រាបានទេកម្ពុជាគ្មានឱកាសនិងគ្មានការបើកប្រជុំនៅពេលនេះទេព្រោះប្រទេសនានាគេមិនហ៊ានមកទេ,បើប្រទេសដ៏ទៃមិនិហ៊ានមកមានន័យថាប្រជុំកូនកាត់អាចមានផ្សាយផ្ទាល់ផង,អាចមានអនឡាញផង, ប៉ុន្តែឥឡូវអត់ទេប្រជុំផ្ទាល់ទាំង អស់អត់មានតាមអនឡាញទេនេះគឺជាជោគជ័យមួយដែលយើងបានធ្វើ ៕