ក្រសួង​សាធារណការ បញ្ជាក់​ពី​ការយក​ឯកសារ​ភ្ជាប់​តាម​ខ្លួន នៅពេល​បើកបរ​យានយន្ត​

​ដោយៈ ទេព មង្គល / ភ្នំពេញៈ នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានចេញ​សេចក្តីជូនដំណឹង​មួយ ស្តីពី​ឯកសារ​ភ្ជាប់​តាម​ខ្លួន នៅពេល​បើកបរយានយន្ត​ ក្រោយពេល ក្រសួង​នេះ បាន​សង្កេតឃើញនា ថ្មីៗ​នេះថា មាន​បងប្អូន​ប្រជាពលរដ្ឋ មួយចំនួន ជាពិសេស​អ្នកបើកបរ​យានយន្ត បាន​សំដែង​មតិ នៅតាម​បណ្ដាញ​ទំនាក់ទំនង សង្គម ពាក់ព័ន្ធ​នឹង​ឯកសារ ដែល​ត្រូវ​ភ្ជាប់​តាម​ខ្លួន ពេល​បើកបរ​យានយន្ត ធ្វើ​ចរាចរណ៍ នៅលើ​ផ្លូវថ្នល់។