ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការពន្យល់ជាថ្មីទៀតអំពីមូលហេតុដែលកម្ពុជាសម្រេចចិត្តចូលជា សមាជិកអាស៊ាន ដែលមូលដេតុនេះសម្តេចធ្លាប់បានពន្យល់ដល់និស្សិតកម្ពុជាជាច្រើនរួចមកហើយ ។ សម្តេចបានសង្កាត់ធ្ងន់ថាមានកត្តា ៤ ដែលធ្វើឲ្យសម្តេច សម្រេចចិត្តចូលជាសមាជិកអាស៊ាន ។

សម្តេចតេជោ ហ៊ុន សែនលើកយកបញ្ហានេះមកធ្វើការបកស្រាយគឺក្នុងគោលបំណងឆ្លុះបញ្ជាំងឲ្យឃើញពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចការដឹកនាំប្រទេស នារយៈពេលកន្លងមក ហើយការសម្រេចចិត្តចូលអាស៊ានរបស់កម្ពុជាគឺជាជោគជ័យមួយនូវក្នុងកិច្ចការសំខាន់ៗជាច្រើនដែលកម្ពុជាសម្រេចបាន នាពេលកន្លង មក ។

ថ្លែងនៅក្នុងពិធីអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី ៥ ខែសីហានេះសម្តេចតេជោ ហ៊ុនសែនបាន ថ្លែងថា៖កតា្តទី.គឺគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ចំណុចនេះជាចំណុចទាក់ទាញខ្លាំងណាស់ប្រសិនបើកម្ពុជាមិនចូលទៅក្នុងសហគមន៍មួយនេះកម្ពុជានៅខាងក្រៅម្នាក់ឯង,កម្ពុជាស្ថិតនៅក្នុងស្ថានភាពឯកោនៅក្នុងតំបន់ចំណុចនេះគឺជាចំណុចដែលជាផ្នែកដ៏សំខាន់មួយនៃការទាក់ទាញកម្ពុជាឲ្យចូលទៅជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ាន។

កត្តាទី២.គឺជាអ្វី នោះគឺជាស្មារតីសហគមន៍អ្វីដែលសម្តេចចង់និយាយពីស្មារតីសហគមន៍គឺសម្តេចចង់និយាយអំពីរបៀបធ្វើការតាមកុងសង់ស៊ីសចំណុចនេះគឺ ជាចំណុចដែលទាក់ទាញកម្ពុជាឲ្យចូលជាសមាជិកអាស៊ានហើយសម្តេចគួរតែបង្ហាញថាឆ្នាំ ២០១៧ យើងមានការបែកខ្ញែកនៃមតិនៅក្នុងអាស៊ាន ថាតើគួរធ្វើការតាមកុងសង់ស៊ីសឬគួរធ្វើការទៅតាមការបោះឆ្នោតសំឡេងភាគតិចឬភាគច្រើន។សម្តេចបានបន្តថាសម្តេចគឺជាតួអង្គម្នាក់ក្នុងចំណោម តួអង្គពាក់ព័ន្ធនៅ ក្នុងអាស៊ានបន្ទាប់ពីស៊ុលតង់ព្រុយណេទៅគឺសម្តេច,ហើយមានវត្តមានយូរជាងគេពិតមែនតែកម្ពុជាជាសមាជិកក្រោយគេក៏ប៉ុន្តែមេដឹកនាំគឺជាមេដឹកនាំមុខគេបន្ទាប់ពីស៊ុលតង់ព្រុយណេ ។

ឯកតាទី៣.គឺជាអ្វីនោះគឺទាក់ទងនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមមានអាស៊ានចាស់និងអាស៊ានថ្មី,អាស៊ានចាស់មានការអភិវឌ្ឍខ្ពស់និងអាស៊ានថ្មីមានការអភិវឌ្ឍទាបជាងពិតមែនតែវៀតណាមបានចូលមុនប៉ុន្តែវៀតណាមគាត់ស្ថិតនៅក្នុងស្ថានភាពដែលចាត់ទុកថាអាស៊ានថ្មីដែរឡើងមុនមីយ៉ាន់ម៉ានិងកម្ពុជាក្រោយគឺជាសុទ្ធតែជាប្រទេសអភិវឌ្ឍទាបនៅពេលដែលយើងចូលអាស៊ានយើងគឺយើងទទួលបាននូវការអភិវឌ្ឍលើកកម្ពស់សមត្ថភាពខាងផ្នែកសេដ្ឋកិច្ច,ពិសេសការអភិវឌ្ឍធនធានមនុស្សដែលមកដល់ពេលនេះបាននិងកំពុងបង្ហាញអំពីសមត្ថភាពរបស់កម្ពុជាទៅលើកិច្ចការអន្តរជាតិនិងតំបន់ហើយកំពុងដំណើរការប្រជុំដោយនៅពេលនេះដែលយើងមានមន្ត្រីគ្រប់គ្រាន់,ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយើងចូលទៅក្នុងក្របខណ្ឌអាស្តាគឺតំបន់ពាណិ ជ្ជកម្មសេរីនេះមិនមែនជាចំណុច ធម្មតាទេដែលនឹងផ្តល់ឱកាសឲ្យកម្ពុជាទទួលបានការអភិវឌ្ឍពីការចូលរួមជាសមាជិកនិងដៃគូអាស៊ាន ។

កត្តាទី៤គឺជាអ្វី ? កត្តាទី ៤នោះគឺជាច្រកចេញការទូតរបស់កម្ពុជាយ៉ាងធំទូលាយដោយសារអាស៊ានមានដៃគូច្រើនដូច្នេះពេលដែលកម្ពុជាចូលទៅក្នុងអា ស៊ាន ភ្លាមគឺកម្ពុជាមានដៃគូដ៏ទូលំទូលាយជាមួយនឹងដៃគូដែលមានស្រាប់ ដែលមានកិច្ចសន្ទនាជាមួយអាស៊ានបានក្លាយទៅជាដៃគូរបស់យើងផងដែរ ។ទាំងអឺរ៉ុប ទាំងអាមេរិក ទាំងប្រទេសដែលមានពាក់ព័ន្ធទាំងចិន ទាំងជប៉ុននិងផ្នែកផ្សេងៗទៀត។

អញ្ចឹងចំណុច ៤ យ៉ាងនេះផ្ដល់ឱកាសឲ្យយើងដើម្បីអនុវត្តនូវនយោបាយក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីជំរុញដំណើរឈានទៅមុខរបស់កម្ពុជាឥឡូវនេះសមិទ្ធ ផលជាក់ស្ដែងកំពុងបង្ហាញប្រជាជននៅក្នុងប្រទេសកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញបានឃើញច្បាស់អំពីមិត្តភក្កិនិងដៃគូរបស់យើងបានមកកាន់ទីក្រុងភ្នំពេញបើសិនជាយើងមិនចូលអាស៊ានទេ តើអ្នកទាំងនោះមានចាំបាច់អីនឹងមកដល់កម្ពុជា ។ នោះហើយដែលសម្តេចចង់បង្ហាញអំពីចំនុចមួយក្នុងចំណោមចំនុ ចដទៃទៀតនៃការសម្រេចចិត្តខាងនយោបាយរបស់សម្តេចវាមិនមែនជារឿងធម្មតាពេកទេ ពិតមែនហើយសម្តេចក៏គួរតែនិយាយបន្តិចថាមិត្តភក្កិរបស់យើង សុទ្ធតែមានអធ្យាស្រ័យជាមួយយើងពេលដែលកម្ពុជាធ្វើប្រធានអាស៊ានឆ្នាំ ២០២២ មានរឿងច្រើនហួសដែលមិនធ្លាប់មានពីមុនមក។អញ្ចឹងសូម្បីតែរៀបចំកៅ អីអង្គុយក៏ពិបាកដែរព្រោះឥឡូវកំពុងតែមានជម្លោះនៅអឺរ៉ុបមានជម្លោះនៅកន្លែងមួយចំនួនរៀបកៅអីអង្គុយគេមិនចង់អង្គុយជិតគ្នាក៏មានមិនមែនជារឿងងាយស្រួលហើយការធ្វើសេចក្តីថ្លែងការណ៍ក៏មិនមែនជារឿងងាយស្រួលទេ ប៉ុន្តែការសម្របសម្រួលរបស់កម្ពុ ជាបានធ្វើឲ្យយើងសម្រេចបានលទ្ធផលដ៏ល្អ ៕