ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ គិត​ត្រឹម​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​៥​សីហា​នេះ សម្រាប់​កីឡា​ជនពិការ​កម្ពុជា​ដែល​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី​នោះ បាន​កើន​ដល់​៧​គ្រឿង​ហើយ​។​

​មុននេះ​បន្តិច​កីឡាករ​ហែល​ទឹក​ជនពិការ​កម្ពុជា ខូ​យ កុយ ដណ្ដើមបាន​មេដាយប្រាក់ ១​គ្រឿង​ចំពោះ​វិញ្ញាសា​ប្រណាំង​រទេះ​១០០​ម៉ែត្រ​៤​ដង ក៏​កម្ពុជា​ដណ្ដើមបាន​មេដាយមាស​១​គ្រឿង​បន្ថែមទៀត​ដែរ​។ ពេលនេះ មេដាយ​របស់​កម្ពុជា កើន​បាន សរុប​ចំនួន ២៥​គ្រឿង រួមមាន​មេដាយមាស ៧ ប្រាក់ ៩ និង​សំរឹទ្ធ ៩៕​