ដោយ: វណ្ណៈ / ព្រះសីហនុ: បុរសជនជាតិចិនម្នាក់ បានដេកស្លាប់នៅក្រោមដើមស្ងាវ ដោយមានស្នាម បាញ់និងគ្រាប់កាំភ្លើង សមត្ថកិច្ចសង្សយ័ថា ជនរងគ្រោះធ្វើអត្តឃាត បាញ់សម្លាប់ខ្លួន នៅក្បែរឆ្នេរអូរឈើទាលក្រុងព្រះសីហនុ វេលាម៉ោងជាង៨ព្រឹកថ្ងៃទី៥ខែសីហាឆ្នាំ២០២២នេះ ដោយមិនដឹងពីមូលហេតុនៅឡើយ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះដេកស្លាប់នៅកន្លែងកើតហេតុក្រោមដើមស្ងាវ និងមានកាំភ្លើងខ្លីមួយដើមនៅក្រោមភ្លៅរបស់ជនរងគ្រោះម៉ាក CF98 គ្រាប់ ០៨ គ្រាប់ និងសំបកគ្រាប់បាញ់រួចចំនួន១គ្រាប់, កាបូបស្ពាយ ១, ស្បោងថង់អាហាក្រៀម និងដបស្រា១ ដប។
ជនរងគ្រោះឈ្មោះ SU. XIANG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន ចំណែកសម្ភារៈវត្ថុតាងមានកាំភ្លើងខ្លី១ដើម។
ក្រោយកើតហេតុ សមត្ថកិច្ចបានចាត់ចែងពិនិត្យធ្វើកោសល្យវិច្ច័យលើសាកសព តាមនីតិវិធី និងដឹកសាកសពទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕