ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមបាល់បោះរទេះជនពិការនារី ដែលប្រកួតផ្ដាច់ព្រ័ត្ដ ដណ្ដើមមេដាយមាស ជាមួយថៃនោះ កម្ពុជា បានទទួលត្រឹមមេដាយប្រាក់ប៉ុណ្ណោះ បន្ទាប់ពីប្រកួតចាញ់ថៃ ក្នុងពិន្ទុ ៣៩ទល់៥០។ ការប្រកួត បានបញ្ចប់ហើយ សម្រាប់ប្រភេទ បាល់បោះវិញ្ញាសា ៥ទល់៥នេះ ។
សូមបញ្ជាក់ថា សម្រាប់វិញ្ញាសាបាល់បោះរទេះនារី ៣ទល់៣នាក់ កម្ពុជាប្រជែងបាន មេដាយមាស។ ពេលនេះ មេដាយរបស់កម្ពុជា កើនបាន សរុបចំនួន ២៦ គ្រឿង រួមមាន មេដាយមាស ៧ ប្រាក់ ១០ និងសំរឹទ្ធ ៩។
សូមបញ្ជាក់ដែរថា នៅថ្ងៃនេះ កីឡាករហែលទឹកជនពិការកម្ពុជា ខូយ កុយ ដណ្ដើមបាន មេដាយប្រាក់ ១គ្រឿង ចំពោះវិញ្ញាសាប្រណាំងរទេះ ១០០ម៉ែត្រ ៤ដង ក៏កម្ពុជាដណ្ដើម បានមេដាយមាស ១គ្រឿង បន្ថែមទៀតដែរ ។
សម្រាប់ពេលនេះ កីឡាបាល់បោះរទេះនារី វិញ្ញាសា ៥នាក់ទល់៥នាក់ រកបានមេដាយប្រាក់មួយគ្រឿងទៀត។ មេដាយនៃការប្រកួតកីឡាជនពិការអាស៊ាន លើកនេះ កម្ពុជា ដណ្ដើមបានមេដាយហួសពីការស្មាន ៕/V