ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​មនុស្សធម៌ នាំយក​អង្ករ​ចំនួន ៥៥០​គីឡូក្រាម មី ២២​កេះ អាវ​រងា ១១​អាវ មុង ១២ ម៉ាស់ ១១​ប្រអប់ ជែ​ល​លាងដៃ ៣៣​ដប រួម​នឹង​ថវិកា​មួយចំនួន ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និង​លោកស្រី ពេ​ជ ច​ន្ន​មុនី ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​ដល់​គ្រួសារ​អតីតយុទ្ធជន និង​ប្រជាពលរដ្ឋ​ជា​ស្ត្រី​មេម៉ាយ​ជួប​ការលំបាក​ចំនួន​១១​គ្រួសារ​មកពី​សង្កាត់​៤​ក្រុង​និង​ខេត្តកំពង់ឆ្នាំង​។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ មេបញ្ជាការ​តំបន់​ប្រតិ​តប​ត្ត​ការ​សឹក​រង​កំពង់ឆ្នាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊​សភាគ បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ សួរសុខទុក្ខ​របស់ លោក​មេបញ្ជាការ​កងទ័ព​ជើងគោក និង​លោកស្រី ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​១១​គ្រួសារ​។

​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង បាន​បញ្ជាក់ជូន​បងប្អូន​ដែល​កំពង់​ជួប​ការលំបាក់​ថា លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី លោក​ទាំង​ទ្វេ​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​គ្រប់​កាលៈទេសៈ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ទាំងអស់ ដែល​ទីណា​មាន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ទីនោះ លោក ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ បាន​ចុះ​ទៅដល់​ភ្លាមៗ​។​

​នៅ​បញ្ចប់​ពិធី​អភិបាលក្រុង​កំពង់ឆ្នាំង​លោក យិន សា​វ៉េ​ន តំណាងអោយ​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​ទាំង​១១​គ្រួសារ បានដឹង​គុណ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី និង​មេបញ្ជាការ ព្រមទាំង​ក្រុមការងារ និង​សូម​ជូនពរ លោក លោកស្រី និង​ក្រុមការងារ សូម​សមប្រកប​បាន​នូវ​សុខ​ភាពល្អ​បរិបូណ៌ ជួបប្រទះ​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​