ដោយ​: សៅ​វ៉ាន់ឌី / ព្រះវិហារ​: បុរស​ម្នាក់​បាន​ប្រើ​ហិង្សា​ទៅលើ​ប្រ​ព្ធ​ខ្លួន​ស្លាប់ ហើយ​ទាញ​កាំបិត​ចាក់​ខ្លួនឯង​បី​កាំបិត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ នៅ​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០២២ វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក ករណី​ហិង្សា​ក្នុង​គ្រួសា​នេះ​ស្ថិត នៅ​ភូមិ​ស្ទឹង ឃុំ​រអាង ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។​

​មន្ត្រីនគរបាល​ឃុំ​រអាង បាន​ឲ្យ​ដឹងថា ជនបង្ក​(​ជា​ប្ដី​)​ឈ្មោះ ខៀវ សាំង ភេទ​ប្រុស អាយុ ៥១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ បាន​យក​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​(​ជា​ប្រពន្ធ​) ឈ្មោះ ធៀ​ម រ៉ី ភេទ​ស្រី អាយុ ៤៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ បណ្តាល​ឲ្យ​ស្លាប់​។​

​នគរបាល​រដ្ឋបាល​ឃុំ​រអាង​បាន​បន្តទៀតថា ក្រោយពី​កាប់​ប្រពន្ធ​ស្លាប់ ជនបង្ក​ជា​ប្ដី បាន​យ​កាំបិត​ចាក់​ពោះ​ខ្លួនឯង ចំនួន​០៣​កាំបិត បណ្ដាលឱ្យ​រងរបួស​ធ្ងន់​។​

​ករណីនេះ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជន សង្ស័យ​ខាងលើ ដើម្បី​កសាង​សុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តព្រះវិហារ បន្ត​នីតិវិធី​៕​