ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានឆ្លើយតបចំពោះអ្នកនយោបាយដែលបានរិះគន់សម្តេ ច ថា«ជាមនុស្សល្ងង់»ដោយសម្តេចបានចោទសួរទៅ វិញថាតើអ្នកដែលឱ្យសម្តេចប្រើប្រាស់បានក្នុងការកែរដ្ឋធម្មនុញ្ញ នោះជាមនុស្សធុនណាដែរ ?

ថ្លែងនៅក្នុងពីធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័ភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី ៥ ខែ សីហា នេះសម្តេចតេជោ ហ៊ុន សែន បានធ្វើការ រិះគន់ចំពោះមនុស្សមួយចំនួនដែលបានចាត់ទុកសម្តេចជាមនុស្សល្ងង់ថា បើសម្តេចជាមនុស្សល្ងង់ហេតុអីបានជាសម្តេចអាចប្រើក្បាលអ្នកទាំងអស់នោះឲ្យជួយ កែរដ្ឋធម្មនុញ្ញបានកាលពីឆ្នាំ ២០០៦ បាន ។ ដោយកែប្រែរដ្ឋធម្មនុញ្ញពីសម្លេងអនុម័ត ២ ភាគ៣ មក ៥០ បូក១ បាន ។

ទោះបីមិនបានបញ្ជេញឈ្មោះអ្នកទាំងអស់នោះ តែគេក៏អាចដឹងបានដែរថាជននោះគឺជាលោក សម រង្ស៊ី​ ដែលពេលនោះបានចូលរួញជួយកែរដ្ឋធម្មនុញ្ញពីសម្លេង ២ ភាគ៣ មក​ ៥០ បូក ១ តាមការស្នើរបស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ ២០០៦ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា «ប៉ុន្មានថ្ងៃនេះគេថាខ្ញុំល្ងង់ណាស់ ហ៊ុន សែន ល្ងង់ណាស់តែខ្ញុំគ្រាន់តែនិយាយបន្តិចប្រសិនបើហ៊ុន សែន ល្ងង់ ហ៊ុន សែនក៏មិនអាចឈរជើងរហូតទៅដល់ បើនិយាយឱ្យឆ្ងាយបន្តិចគឺជា៤៥ឆ្នាំ ប៉ុន្តែនៅក្នុងអំណាច ៤៣ឆ្នាំ ជាមួយនឹងការធ្វើជានាយករដ្ឋមន្រ្តី ៣៧ឆ្នាំ។អ្នកឯងបានចោទ ហ៊ុន សែន ថាល្ងង់ណាស់ប៉ុន្តែត្រង់ហ៊ុនសែនប្រើអ្នកឯងឱ្យជួយកែរដ្ឋធម្មនុញ្ញ,អញប្រើក្បាលអ្នកឯងអ្នកជួយកែរដ្ឋធម្មនុញ្ញ តើអ្នកឯងល្ងង់ឬអី?អញ្ចឹង វា អន់ណាស់ឱ្យមនុស្សល្ងង់ប្រើបានគឺចប់ហើយ»។

សម្តេចតេជោ ហ៊ុន សែន បន្តថា៖«រឿងកែរដ្ឋធម្មនុញ្ញ បើអ្នកឯងថាអ្នកឯងម្ចាស់ការកែ លើកសំណើកែ ដោយគ្មានបញ្ជាពីហ៊ុន​ សែន,ខ្ញុំនិយាយថាបញ្ជាទៅចោះ ព្រោះទូរស័ព្ទទៅ សូម្បីថ្ងៃនោះជាថ្ងៃមាឃបូជា ចេញពីភ្នំឥដ្ឋរសមកធ្វើលិខិតភ្លាម ២ ម៉ោងក្រោយទទួលបានលិខិតភ្លាម អត់នៅយូរ២ ម៉ោងក្រោយទទួលបាន លិខិតភ្លាម តើនោះជាអ្វី ប្រសិនបើខ្ញុំល្ងង់ ខ្ញុំមិនអាចបញ្ជាក្បាលអ្នកឯងបានទេអ្នកឯងត្រូវចាំ ,ឥឡូវបើអ្នកឯងថាអ្នកធ្វើ មិនមែនហ៊ុន សែន ប្រើទេ ,បើអញ្ចឹង ហេតុអីអ្នកឯងស្នើកែរដ្ឋធម្មនុញ្ញ ហើយធ្វើបាន ,ហើយឥឡូវយើងកែរដ្ឋធម្មនុញ្ញបែរជាធ្វើមិនបាន ។ អស់លោកអ្នកវិភាគទាំងឡាយ បណ្តាបក្សទាំងឡាយគួរយល់ ដឹងពីប្រវត្តិនៃវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាផង មិនមែននឹកឃើញចេះតែថា ចេះតែធ្វើនោះទេគឺ បំពេញនូវចន្លោះប្រហោងដែលត្រូវបំពេញ » ។

សម្តេចតេជោបន្តថា៖ឥឡូវមានចំណុចពីរដែលសម្តេចចង់បកស្រាយ។ឥឡូវហ្នឹងខ្ញុំគ្រាន់តែពន្យល់ប្រជាពលរដ្ឋឲ្យបានដឹងថា៖«បើសិនជាហ៊ុនសែនល្ងង់ហើយតើមានអ្នកណាជាអ្នកណាចេះទៀត,ព្រោះអាអ្នកចេះដែលថាហ៊ុនសែនល្ងង់ត្រូវបានហ៊ុនសែនប្រើក្បាលវាហើយប្រើចំអាកន្លែងគន្លឹះធំទៀតគឺកែប្រែពី២ ភាគ៣ មក ៥០ បូក១ គឺស្មើនឹងការប្រគល់ផែនដីអោយហ៊ុនសែនកាន់»

សម្តេចតេជោបន្តថាសំណាងហើយឲ្យហ៊ុនសែនកាន់នោះដែលហ៊ុនសែនបានរក្សានូវសន្តិភាពស្ថេរភាពបានដល់រាល់ថ្ងៃ។បោះឆ្នោតហើយគាំង,បោះឆ្នោតហើយគាំង ប្រព័ន្ធ ២ ភាគ ៣ ដូច្នេះត្រូវការ ៥០ បូក១ ។ អញ្ចឹងទេមុននិយាយថា ហ៊ុន សែន ល្ងង់អញ្ចឹងត្រូវគិតថាបើអាល្ងង់រឺអាភ្លើប្រើអ្វីបានហើយតើលោកឯងជាអ្វី? ទីមួយ។ទីពីរបើមិនមែនហ៊ុនសែនជាអ្នកប្រើលោកឯងទេហើយលោកឯងម្ចាស់ការធ្វើម៉េចក៏លោកឯងហ៊ានស្នើធ្វើការកែរដ្ឋធម្មនុញ្ញហើយចុះឥឡូវចោទហ៊ុនសែនធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ “អញ្ចឹងគួរតែអា ២ ភាគ ៣ មក ៥០ បូក១ គឺជារដ្ឋប្រហាររដ្ឋធម្មនុញ្ញទៅវិញទេ” ប៉ុន្តែមិនមែនជារដ្ឋប្រហាររដ្ឋធម្មនុញ្ញនោះទេគឺជាការ ដោះស្រាយបញ្ហាជាប់ទាំងក្រោយការបោះឆ្នោត ។

សម្តេចតេជោក៏បានឆ្លើយតបចំពោះការចោទប្រកាន់សម្តេចថាផ្តាច់ការផងដែរ ។ សម្តេចបានលើកឡើងថាជនផ្តាច់ការដូចជាប៉ុលពត ដូចជា លន់ នល់ រស់ និងកាន់អំណាចមិនបានយូរនោះទេ ។ប៉ុន្តែសម្តេចបានកាន់អំណាចបានរហូតដល់ជាង៤០ឆ្នាំ ។ បច្ចុប្បន្នអ្នកដែលនៅជាមួយរាជរដ្ឋាភិបាលរបស់សម្តេចភាគ ច្រើនគឺកម្រិតឧត្តមសិក្សាដោយរាប់ទាំងអ្នកនៅផ្ទះសម្តេចផងដែរ ។

សម្តេចបន្តថា «ខ្ញុំរាល់ថ្ងៃមិនមែនបណ្ឌិតទេ ខ្ញុំជាឪបណ្ឌិតរួចស្រេចទៅហើយហើយខ្ញុំសង្ឃឹមថាខ្លួនខ្ញុំនឹងក្លាយទៅជាជីតាបណ្ឌិតតទៅទៀតដែរឥឡូវខ្ញុំជានាយក រដ្ឋមន្រ្តី ហើយខ្ញុំមានសង្ឃឹមថាខ្ញុំក៏នឹងក្លាយទៅជាឪនាយករដ្ឋមន្រ្តីទៀត »។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាសម្តេចនិងជំរុញឲ្យកូនៗ និង ចៅៗរបស់សម្តេចខិតខំដើម្បីប្រជែងតំណែងនាយករដ្ឋមន្រ្តី ដែលមុននេះសម្តេចមិនចង់ឲ្យ កូនៗ ចៅៗប្រជែងតំណែងនេះទេ ៕