ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល លោក សេង គន្ធ អភិបាលរងខណ្ឌ ដឹកនាំមន្ត្រីសាលាខណ្ឌ និងសង្កាត់ ភូមិ ពាក់ព័ន្ធ ចុះពិនិត្យមេីលសកម្មភាពដាក់លូជាបណ្តោះអាសន្ន និងជួសជុលផ្លូវ ដេីម្បីដោះស្រាយសំណូមពរ និងសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ ។
ក្នុងនោះលោកឃឹន ស៊ុនសូដា អភិបាលខណ្ឌកំបូលបានចុះពិនិត្យសកម្មភាពដាក់លូអមសងខាងផ្លូវ ដេីម្បីរំដោះទឹកភ្លៀង បញ្ចៀសការលិចលង់ផ្លូវថ្នល់ និងលំនៅដ្ឋានប្រជាពលរដ្ឋនៅរដូវវស្សា ស្ថិតនៅភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ចាប់ពីចំនុចកែងផ្លូវបេតុងវត្តស្វាយផ្អែម ដល់ប្រឡាយអមផ្លូវរថភ្លេីង ប្រវែងសរុប១,០០០ម៉ែត្រ ដែលបច្ចុប្បន្ន បានដាក់រួចប្រវែង ៥,០០០ម៉ែត្ររួចហេីយ។
បន្ទាប់មកលោកអភិបាលខណ្ឌបន្តចុះពិនិត្យសកម្មភាពជួសជុលផ្លូវដែលរងការខូចខាតនៅរដូវភ្លៀងធ្លាក់ ចាប់ពីផ្លូវជាតិលេខ៤ ដល់សាលាខណ្ឌកំបូល ដោយឆ្លងកាត់ភូមិគល់ សង្កាត់កន្ទោក និងភូមិទួលសាមរ ភូមិតានួន សង្កាត់កំបូល ប្រវែង ១,៥០០ម៉ែត្រ៕សរន-PC