ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រធានអាជ្ញាធរទន្លេសាប និង ភរិយា ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីរាជការក្រោមឱវាទទាំងអស់ ​​សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដែល សម្តេចតេជោ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកអភិវឌ្ឍន៍» ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។