ដោយៈ មុនីរ័ត្ន/ភ្នំពេញ: ប៉េអឹមខេត្តព្រះសីហនុបានបំបែកសំណុំករណីបាញ់សម្លាប់ជនជាតិចិន២នាក់ក្នុងកាស៊ីណូតុងហ្វាងប៉ាលិរិន ស្ថិតក្នុងភូមិ២ សង្កាត់ ២ ក្រុងព្រះសីហនុ កាលពីកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នា២០២២ ។
បន្ទាប់ពីសាកសួរសមត្ថកិច្ចបានរកជនដៃដល់ម្នាក់ក្នុងចំណោមជនសង្ស័យទាំង៣នាក់។ ចំណែកជនសង្ស័យ២នាក់ត្រូវបានដោះលែងអោយត្រឡប់ទៅវិញ។
ខ្មាន់កាំភ្លើងដែលឃាត់ខ្លួនឈ្មោះ ZHENG YINGFEI ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ ហេីយបក្ខពួកម្នាក់ទៀតដែលពាក់ព័ន្ធក្នុងករណីឃាតកម្មនេះ កម្លាំងប៉េអឹមកំពុងតាមចាប់ខ្លួន។
ជនសង្ស័យឈ្មោះ ZHENG YINGFEI បានសារភាពថា. ខ្លួនពិតជាបានបាញ់សម្លាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយប្រើអាវុធខ្លីមិនស្គាល់ម៉ាក បានបោះចោលនៅក្នុងបន្ទប់កើតហេតុ។ ហើយចំពោះមិត្តភ័ក្ត្ររបស់ខ្លួន ដែលជាប់ពាក់ព័ន្ធបទល្មើសខាងលើ បានរត់គេចខ្លួនបាត់ ។
ជនសង្ស័យបានបញ្ជាក់ថា មូលហេតុបាញ់សម្លាប់គឺដោយសារវិវាទរឿងជំពាក់លុយមិនព្រមសង។
អំពីដំណើររឿង កាលពីកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចកាស៊ីណូតុងហ្វាងប៉ាលិរិន ស្ថិតក្នុងភូមិ២ សង្កាត់ ២ ក្រុងព្រះសីហនុ មានករណីឃាតកម្មបាញ់សម្លាប់មនុស្ស២នាក់ និងរបួស១នាក់។ ជនដៃដល់បានរត់គេចខ្លួន។បន្ទាប់មកកម្លាំងអាវុធហត្ថខេត្តព្រះសីហនុបានស្រាវជ្រាវ និងស្វែងរកមុខសញ្ញារហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នា២០២២ វេលាម៉ោង០១:៣០នាទីយប់ ក៍ស្រាវជ្រាវបានដឹងថា ជនបង្កបានប្រើប្រាស់រថយន្ត ០១គ្រឿង ម៉ាកអាល់ហ្វាត ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2D-9555 មានទិសដៅពីព្រះសីហនុ ទៅភ្នំពេញ ក៍បានបញ្ជាឱ្យកម្លាំងមូលដ្ឋាន អ.ហ ស្រុកព្រៃនប់ចាំស្ទាក់។ ក្រោយមកស្រាប់តែឃើញរថយន្តខាងលើ បានបើកមកពីទិសដៅផ្លូវជាតិលេខ៣ ឆ្លងកាត់រង្វង់មូលវាលរេញ ស្រុកព្រៃនប់ ក៍ត្រូវបានកម្លាំង អ.ហ ជំនាញឃាត់រថយន្ត និងនាំខ្លួនមនុស្សចំនួន ០៣នាក់ យកមកសួរនាំនៅបញ្ជាការដ្ខាន អ.ហ ខេត្ត ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មានដូចខាងក្រោម ÷
១/ ឈ្មោះ ZHENG YINGFEI ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
២/ ឈ្មោះ DU CHONG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
៣/ ឈ្មោះ XIONG ZHENG ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ពាក់ព័ន្ធករណីឃាតកម្មប្រព្រឹត្តនៅចំណុចកាស៊ីណូតុងហ្វាងប៉ាលីរិន ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។
រហូតដល់ថ្ងៃទី២ ខែសីហា ក្រោយពីកម្លាំងការិយាល័យជំនាញបានធ្វើការសាកសួរតាមជំនាញ និងតាមនីតិវិធីរួចមក ទើបជនសង្ស័យឈ្មោះ ZHENG YINGFEI ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិចិន បានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយប្រើអាវុធខ្លីមិនស្គាល់ម៉ាក ។ ហើយចំពោះមិត្តភ័ក្ត្ររបស់ខ្លួនដែលជាប់ពាក់ព័ន្ធបទល្មើសខាងលើ បានរត់គេចខ្លួនបាត់ ។
ជនសង្ស័បានបញ្ជាក់ថា មូលហេតុបាញ់សម្លាប់ដោយសាររឿងជំពាក់លុយ។
ក្រោយពីកម្លាំងអាវុធហត្ថជំនាញបានធ្វើការសាកសួរត្រួតពិនិត្យតាមនីតិវីធីរួចមក ជនសង្ស័យទាំង០៣នាក់រួចមក ចំពោះជនសង្ស័យពីរនាក់ (ស្រី០១នាក់) ទៀតពុំមានជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មខាងលើទេ ដោយសារពួកគាត់មិនបាននៅនឹងកន្លែងកើតហេតុ (នៅផ្ទះ និងនៅក្រុមហ៊ុន) ដោយជនល្មើសបើកឡានទៅយកមិត្តភ័ក្រ និងសង្សារ ដោយប្រាប់ថាត្រូវចេញទៅភ្នំពេញ ដើម្បីពិនិត្យសុខភាព។
នៅថ្ងៃទី៣ខែសីហា ដោយមានការអនុញ្ញាតពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ ចំពោះជនសង្ស័យទាំង ០២នាក់ ដែលពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសខាងលើបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។
បច្ចុប្បន្នជនសង្ស័យចំនួន ០១នាក់ កម្លាំងការិយាល័យជំនាញ កំពុងបន្តនីតិវិនី និងបន្តស្រាវជ្រាវរកមុខសញ្ញាដែលជាប់ពាក់ព័ន្ធ៕សរន