​ប្រែ​សម្រួលៈ​បំណង​(ST,Xinhua)៖ ប្រព័ត៌​មានពី​តៃវ៉ាន់​បាន​និយាយថា​នាវា​ប្រមាណ​១០​គ្រឿង​និង​យន្តហោះ​ចម្បាំង​ចិន​ប្រមាណ​២០​បាន​បើក​និង​ហោះ​ឆ្លងកាត់​ខ្សែបន្ទាត់​កណ្តាល​នៃ​ច្រក​សមុទ្រ​​តៃវ៉ាន់​ជាថ្មី​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​៥​សីហា​។​

​មុន​នេះ​ក្រសួង​យោធា​តៃវ៉ាន់​បាន​និយាយថា ខ្លួន​បាន​បញ្ជូន​ចេញ​យន្តហោះ​និង​នាវាចម្បាំង ព្រមទាំង​ប្រព័ន្ធ​កាំជ្រួច​ទៅ​ឃ្លាំ​មើល​សភាពការណ៍​នៅពេល​ចិន​ធ្វើ​សមយុទ្ធ​ធំ​បំផុត​នៅ​ទីតាំង​ជាច្រើន​នៅ​ជុំ​​វិញ​កោះ​។​យោធា​តៃវ៉ាន់​ហៅ​លំ​ហាត់​យោធា​របស់​ចិន​ប៉េកាំង​ថា​«​បង្ករឿង​ខ្ពស់​ណាស់​»​។​

​សូមបញ្ជាក់​ថា ចិន​នៅ​ថ្ងៃ​សុក្រ​នេះ​បន្ត​ការធ្វើ​សមយុទ្ធ​ឡោម​ទ័ពកោះ​តៃវ៉ាន់​ទោះជា​អាម៉េរិក ជប៉ុន​និង​សហភាព​អឺរ៉ុប​ប្រកាស​ថ្កោលទោស​និង​សុំ​អោយ​បញ្ឈប់​ជា​បន្ទាន់​ក្តី​។​ការបាញ់​កាំជ្រួច​រំលង​កោះ​តៃវ៉ាន់​​និង​ការបញ្ជូន​យន្តហោះ​ព្រមទាំង​នាវាចម្បាំង​ទៅ​បង្ហាញ​កម្លាំង​ក្បែរ​កោះ​នេះ​ជា​អ្វីដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ហៅថា​ប្រតិកម្ម​ជ្រុល​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាម៉េរិក​នៅ​កោះ​ដែល​​ប្រុង​ប្រកាស​ឯករាជ្យ​មួយ​នេះ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​របស់​ចិន​បាន​និយាយថា កងទ័ព​ចិន​បាន​បញ្ជូន​ចេញ​យន្តហោះ​យោធា​ជាង​១០០​គ្រឿង រួម​មាន​យន្តហោះ​ប្រយុទ្ធ និង​យន្តហោះ​ទម្លាក់​គ្រាប់បែក ក្នុងអំឡុងពេល​សមយុទ្ធ​​នេះ​៕

​កាល​ពី​ម្សិលមិញ កាំជ្រួច​ផ្លោង​ជាង​ដប់​ដើម​និងរ៉ុក្កែតប្រភេទថ្មីត្រូវ​បាន​បាញ់​ចូល​តំបន់​គោល​នៃ​សមយុទ្ធ​ក្បែរ​កោះ​តៃវ៉ាន់​