ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ជាមួយនឹង​អារម្មណ៍​កក់ក្តៅ​ពី​សំណាក់​អ្នកគាំទ្រ តារា​សម្តែង ថៃ លោក Mean Phiravich (​មីន ភី​រ៉ា​វិច​) បាន​សន្យាថា និង​វិល​មក​កម្ពុជា​ម្តងទៀត ក្រោយពេល​ជួយ Fans របស់ខ្លួន ដែល​គាំទ្រ​លោក​បែបនេះ អារម្មណ៍​មួយ​នេះ ពិតជា​រំភើប​និង​មិនអាច​បំភ្លេចបាន​។

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទកាសែត កាលពីពេល​ថ្មី​នេះ ក្នុង​ដំណើរ​កម្មវិធី​មក​សម្ពោធ​ខ្សែភាពយន្ត​រឿង «​ហាង​លក់​មរតក​ខ្មោច​» និង​ការ​មក​ពញ្ញាក់​អារម្មណ៍ អ្នកគាំទ្រ លោក មីន ភី​រ៉ា​វិច បាន​ប្រាប់ថា លោក​ពិត​ជាមាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ខណៈ​បានឃើញ​អ្នកគាំទ្រ​ចុះ​រួម​យ៉ាងច្រើន​កុះករ និង​បង្កឱ្យមាន​សំឡេង​ហោ​រក​ញ្ចៀ​វ​ស្វាគមន៍​លោក​យ៉ាង​កក់ក្ដៅ​នៅលើ​ទឹកដី នៃ​ប្រទេស​កម្ពុជា​។ មកដល់​កម្ពុជា Mean ចាប់អារម្មណ៍​ខ្លាំងជាងគេ​គឺ​អ្នកគាំទ្រ បរិយាកាស និង​ម្ហូបអាហារ​របស់​កម្ពុជា ដែល​ធ្វើឱ្យមាន​អារម្មណ៍​កម្ពុជា​ដូចជា​ផ្ទះ​កំណើត​របស់លោក​ដែរ​។​

​សម្រាប់​ខ្សែភាពយន្ដ​រឿង «​ហាង​លក់​មរតក​ខ្មោច​» លោក Mean បាន​បញ្ជាក់ដែរថា លោក​បាន​សម្ដែង​រឿង​បែប​រន្ធត់​នេះ​គឺជា​វណ្ណ​កម្ម​ទី​២ ។នៅក្នុង​ភាពយន្ត​អន្តរជាតិ​ខ្នាត​ធំ​មួយ​នេះ​លោក​សម្ដែង​តួអង្គ​ជាបងធំ​ប្រចាំ​ក្រុម។ ដូច្នេះ​និ​ស្ស័​យ​មិនសូវ​ល្អ​ទេ​នៅក្នុង​រឿង ក្នុង​វគ្គខួបកំណើត( Happy Birthday)​។ ក្រៅពី​បោះ​ជំ​ហាន​ចូល​ឆាក​អន្តរជាតិ​តាមរយៈ​ភាពយន្ត​ហើយ Mean អះអាងថា បើ​មានឱកាស​នឹង​មកជួប​អ្នកគាំទ្រ​នៅ​កម្ពុជា​ជាថ្មីទៀត ហើយ​លោក​សង្ឃឹមថា នឹង​បាន​ចូលរួម​សម្ដែង​ភាពយន្ត​ជាមួយ​តារា​កម្ពុជា​ផងដែរ​៕​សរន