ដោយៈសុផល/ភ្នំពេញ៖ភោជនីយដ្ឋានចិនកាតាំងដ៏ល្បីបំផុតមួយដែលមាន សាខាច្រើនជាង ១០ទីតាំងនៅក្នុងប្រទេសថៃ បានបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី៥ខែសីហាឆ្នាំ២០២២។ភោជនីយដ្ឋានចិន ហុង ប៉ាវ (Hong Bao) មានទីតាំងល្អបំផុតគឺនៅសណ្ឋាគារ Tribe ដែលជាសណ្ឋាគារបែបទំនើបថ្មីស្ថិតនៅចម្ងាយត្រឹមតែមួយនាទីពីទីតាំងប្រវត្តិសាស្ត្រវត្តភ្នំ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិ។
លោក ឡូ សុគន្ធ ម្ចាស់ភោជនីយដ្ឋានហុងប៉ាវ បានឱ្យដឹងថា៖ហុង ប៉ាវ (Hong Bao) គឺជាភោជនីយដ្ឋានមួយក្នុងចំណោមភោជនីយដ្ឋានបែបចិនកាតាំង (Cantonese-Style )ដ៏ល្អបំផុតនៅក្នុងប្រទេសថៃ ដែលផ្តល់នូវមុខម្ហូបផ្សេងៗនៅក្នុងបរិយាកាសទទួលទានអាហារទំនើប និងប្រណិតភាព។ ហុង ប៉ាវ ប្រើប្រាស់គ្រឿងផ្សំស្រស់ៗ និងតាមរដូវកាល ដើម្បីបង្ហាញនូវម្ហូបឆ្ងាញ់ៗ។មុខម្ហូបនីមួយៗមានរសជាតិឈ្ងុយឆ្ងាញ់ដែលបង្កើតឡើងដោយក្រុមចុងភៅដែលមាន បទពិសោធន៍មកពី ប្រទេសចិន។ លើសពីនេះ ហុង ប៉ាវផ្តល់ជូននូវឌីមសាំដែលធ្វើដោយមេចុងភៅជាប្រចាំថ្ងៃជាមួយនឹងពាក្យស្លោក “The Best Dim Sum in Town”។ធានានូវបទពិសោធន៍ទទួលទានអាហារដ៏អស្ចារ្យ និងមិនអាចបំភ្លេចបានដែលលោកអ្នកមិនធ្លាប់មានពីមុនមក។
លោកបានបញ្ជាក់ថា៖ប្រភពដើមនៃឈ្មោះ “ហុង ប៉ាវ” មកពីពាក្យចិនដែលមានន័យថា “ស្រោមសំបុត្រក្រហម” ដែលប្រជាជនថៃល្បីថាជា ‘អាំងប៉ាវ’។ ស្រោមសំបុត្រក្រហមនេះជាធម្មតាមានលុយនៅខាងក្នុងដែលជា អំណោយប្រពៃណីក្នុងឱកាសបុណ្យចូលឆ្នាំចិន ហើយពណ៌ក្រហមក៏តំណាងឱ្យសុភមង្គល និងសំណាង ល្អផងដែរ។
គំនិតហុងប៉ាវចែកចេញជាពីរទម្រង់ ទីមួយគឺ ‘ភោជនីយដ្ឋានដើម ហុង ប៉ាវ (Hong Bao)’ ដែលបម្រើទាំងមុខម្ហូបតាមលំដាប់ និងឌីមសាំ( Dim Sum )ផ្សេងៗដូចជា ‘ទាប៉េកាំង’, និង ម្ហូបពិសេសផ្សេងៗទៀត ។ ចំណែកមួយទៀតគឺ ‘ហុង ប៉ាវ (Hong Bao) Dim Sum House’ មានលក់តែ Dim Sum និងម្ហូបចិនដែលងាយស្រួលញ៉ាំផ្សេងទៀតដូចជា; ម្ហូបអាហារសម្រន់ បបរ និងមុខម្ហូបផ្សេងទៀត។
នៅហាងហុងប៉ាវ មានមេចុងភៅដ៏ល្បីគឺលោក ហ្វេយ (Fei)ជាចុងភៅដ៏ប៉ិនប្រសប់ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំនៅទីក្រុងម៉ាកាវ ហើយជាក្រុមចុងភៅដែលបានទទួលការបណ្តុះបណ្តាលយ៉ាងល្អ។
លោកFei បានឱ្យដឹងថា៖ម្ហូបប្រចាំហាងហុង ប៉ាវគឺ ទាអាំង ហុង បាវ(Roasted Duck)។ទាអាំង ហុង ប៉ាវ គឺជាមុខម្ហូបដ៏ល្បីប្រចាំភោជនីយដ្ឋាន។ យើងបានប្រលាក់សាច់ទាតាមទំហំដែលបានជ្រើសរើសក្នុងរូបមន្តសម្ងាត់ជាង ២៤ មុខមុននឹងដុតអស់រយៈពេល៤០ នាទី។ រហូតដល់សាច់ទន់មានជាតិទឹក និងមានស្បែកក្រៀម ស្របជាមួយទឹកផ្លែជ្រលក់ និងទឹករបស់សាច់ទា។
ក្រៅពីនេះមានមុខម្ហូបជាច្រើនទៀតគឺនំប៉ាវពងទាប្រៃមាស(Golden Salted Egg Creamy Bun)។នំប៉ាវពងទាប្រៃមាសគឺជាមុខម្ហូបដែលពេញនិយមបំផុតនៅ ហុង ប៉ាវ ។ ចំណុចលេចធ្លោនៃមុខម្ហូបនេះគឺបានមកពីការរួមផ្សំដ៏ល្អឥតខ្ចោះនៃជាមួយនឹងនំប៉ាវទន់ៗធ្វើដោយដៃផ្ទាល់ដ៏ស្រស់ស្អាត និង ពងទាប្រៃលាយជាមួយដែលធ្វើឱ្យនំនេះមានរសជាតិឆ្ងាញ់ប្លែកពីគេ។
ហាកាវ- គាវបង្គាចំហុយដ៏អស្ចារ្យ(Har Gow – Superiro Steamed Shrimp Dumpling) មុខម្ហូបនេះត្រូវបានគេស្គាល់ថាជាគាវបង្គាគ្រីស្តាល់ ដែលជាម្ហូបបែបចិន កាតាំងដ៏ពេញនិយមក្នុងចំណោមគ្រួសារគាវរបស់ចិនដោយសារម្សៅមានពណ៌ថ្លា។គេប្រើតែបង្គា ពណ៌ផ្កាឈូកដែលមានគុណភាពល្អបំផុតពីសមុទ្រ Andaman ហើយចម្អិនរហូតដល់មានរសជាតិឆ្ងាញ់ ។ សម្រាប់ម្សៅ យើងប្រើម្សៅ tapioca ពីហុងកុងដើម្បីបង្កើតនូវរូបមន្តសម្ងាត់របស់យើង។
ចំណែកហុងប៉ាវគាវសាច់ជ្រូក និង បង្គារចំហុយដ៏កំពូល(Steamed supreme Pork & Shrimp Dumplings)គឺជាអាហារលក់ដាច់បំផុតមួយរបស់ហុងប៉ាវ។ ការទទួលទានដ៏ឈ្ងុយឆ្ងាញ់នេះបានមកពីគ្រឿងផ្សំដ៏ល្អឥតខ្ចោះនៃបង្គាស្រស់និងសាច់ជ្រូកចិញ្ច្រាំ ចម្អិនជាមួយគ្នាក្នុងទឹកខ្ញី ទឹកស៊ីអ៊ីវ អំបិលនិងស៊ុបសាច់មាន់ដើម្បីឱ្យមានរសជាតិប្លែក។ដោយសារយើងគិតដល់គុណភាពម្ហូបគាវរបស់យើងតែងតែត្រូវបានគេកម្មង់ទិញជានិច្ច។
រីឯគុយទាវកាត់រុំជាមួយបង្គារបំពងស្រួយជាមុខម្ហូបប្រចាំដ៏ល្បីនៅហាង ហុង ប៉ាវ ។ អ្វីដែលមិនអាចបំភ្លេចបានអំពីម្ហូបនេះគឺការរួមបញ្ចូលគ្នានូវភាពទន់និងស្រួយដែលមនុស្សគ្រប់គ្នា ចូលចិត្ត។ យើងប្រើបង្គាពណ៌ផ្កាឈូកដែលមានតាមរដូវកាលពីសមុទ្រ Andamanចម្អិនជាមួយទំពាំងលាយជាមួយប្រេងល្ងរួចរុំជាមួយគុយទាវកាត់។យើងបានភ្ជាប់ជាមួយនឹទឹកស៊ីអ៊ីវ ពិសេស៕Ph