Views: 16 Post navigation ចិនកាលពីថ្ងៃសុក្រទី៥សីហា បានប្រកាសផ្អាកកិច្ចសហការជាមួយអាម៉េរិកលើបញ្ហាមួយចំនួន រួមមានកិច្ចពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងថ្នាំញៀន ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ឆ្លងដែននិងអន្តោប្រវេសន៍ខុសច្បាប់។ចិនក៏លុបចោលកិច្ចពិភាក្សាយោធាថ្នាក់តំបន់ កិច្ចប្រជុំថ្នាក់ការងាររវាងក្រសួងការពារជាតិទាំងពីរនិងយន្តការប្រឹក្សាយោបល់មួយស្តីពីសុវត្ថិភាពយោធាក្នុង សមុទ្រ។ នាវាដឹកគ្រាប់ពោតរាប់ពាន់តោនចំនួនបីគ្រឿងបានចាកចេញពីកំពង់ផែអ៊ុយក្រែន នេះបើតាមការបញ្ជាក់ពីមន្រ្តីកាលពីថ្ងៃសុក្រ នៅក្នុងសញ្ញាចុងក្រោយមួយដែល បង្ហាញថាកិច្ចព្រមព្រៀងមួយដែលសម្របសម្រួលឡើងដោយអង្គការសហប្រជាតិសំរាប់នាំចេញគ្រាប់ធញ្ញជាតិដែលជាប់ក្នុងប្រទេសពីអ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាចូលក្នុងប្រទេស នេះកាលពីជិត៦ខែមុនកំពុងលេចចេញជារូបរាងបណ្តើរៗ។