វេជ្ជបណ្ឌិត​អាមេរិក​ប្រាប់ មុខសញ្ញា​ប្រាំបី​មាន​ហានិភ័យ​ខ្ពស់​កើត​មហារីក​ថ្លើម​

1977
ចែករម្លែក

​វេជ្ជបណ្ឌិត អូ​ទី​ស ប្រា​វលី (Otis Brawley) នាយក​សុខាភិបាល​នៃ សមាគម​មហារីក អាមេរិក​បានឱ្យដឹងថា មុននេះ​ជំងឺ​នេះ​កម្រ​ជួប​ណាស់​, តែ​ចាប់ ពី​ឆ្នាំ​១៩៩០​មក​ហានិភ័យ របស់​វា​បាន ឡើង​ទ្វេដង​ពី ៣,៥ ដល់ ៦,៥ ១០០.០០០ នាក់ ។​
​ ​
​រោគសញ្ញា​មហារីក​ថ្លើម ច្រើន មិន​ស្តែងចេញ​ច្បាស់លាស់​រហូតដល់​ពេល​ជំងឺ​បាន​ឈានដល់ ដំណាក់កាល ធ្ងន់ ដូច្នេះ​ការត្រួតពិនិត្យ​តាម​កាល កំណត់ អាចជា​គន្លឹះ​ដើម្បី​ទប់ស្កាត់​ជំងឺ ។​

​ពួក​ជំនាញការ​ទូន្មាន​មុខសញ្ញា ប្រាំបី​ខាងក្រោម​នេះ​ត្រូវ​ប្រយ័ត្នប្រយែង​ព្រោះ​មាន​ហានិភ័យ​ខ្ពស់ កើត​មហារីក ថ្លើម ។​
​ ​
១- ធ្លាប់មាន​ជំងឺ​រលាក​ថ្លើម C
​អ្នកមាន​ប្រវត្តិ​រលាក​ថ្លើម C អាច​រីកចម្រើន​ទៅជា​មហារីក​ថ្លើម ប្រមាណ ១០ ឆ្នាំ​ក្រោយពេល​ត្រូវ បាន​វិនិច្ឆ័យ ។
​ ​
២- ធ្លាប់មាន​ជំងឺ​រលាក​ថ្លើម B (​ឬ​ពុំទាន់​បាន​ចាក់​វ៉ាក់សាំង​)
​ទោះបី​ពុំ​ពាក់ព័ន្ធ​ដល់​រលាក ថ្លើម C រលាក​ថ្លើម B ក៏​អាច​បង្ក​ជា​មហារីក ។ វេជ្ជបណ្ឌិត​ទូន្មាន អ្នក​ធ្លាប់​កើត​ជំងឺ​រលាក​ថ្លើម B គួរ​ទៅពិនិត្យ តាមដាន​សុខភាព​ជាប្រចាំ និង​គួរ​ឆ្លុះ អេកូ​តិច បំផុត​មួយឆ្នាំ​ម្តង ។​
​ ​
៣- កំពុង (​ឬ​បាន​ធ្លាប់​) ទទួល ទាន​ស្រា​, ស្រា​បៀរ​ច្រើន​
​ទទួលទាន​ស្រា​, ស្រា​បៀរ ច្រើន​ជាប្រចាំ អាច​បំផ្លាញ​កោសិកា​ថ្លើម ហើយ​វា​ត្រូវ​ជំនួស​ដោយ ជាលិកា សន្លាក ។ ស្ថានភាព​នេះ​នឹង​នាំ​ដល់​មហារីក​ថ្លើម ។​
​ ​
៤- ធាត់​
“​កត្តា​ថ្មី​របស់​មហារីក​ថ្លើម គឺ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ដោយសារ​ស្រា​” ។ ក្នុង​បណ្តា​ឆ្នាំ​កន្លងទៅ​អ្នក ជំងឺមហារីក ថ្លើម ដោយសារ​មូលហេតុ​ធាត់ និង​ទឹក នោម​ផ្អែម​កំពុង​កើនឡើង ។​
​ ​
៥- ឈឺពោះ​ខុស​ប្រក្រតី​
​លោក វេជ្ជបណ្ឌិត អូ​ទី​ស ប្រា​វលី​បានឱ្យដឹងថា សឹងតែ​ទាំង​អស់នៃ​អ្នកជំងឺ​មហារីក​ថ្លើម​សុ​ទ្ធ តែ​ត្រូវ​ឈឺ នៅ​ផ្នែក​ខាងលើ​តំបន់​ពោះ​ខាងស្តាំ ។​
​ ​
៦-​ស្រក​ទម្ងន់​មិន​ច្បាស់ មូលហេតុ​
​ស្រក​ទម្ងន់ និង​ធុញ​អាហារ ជា​សញ្ញា​ទូទៅ​របស់​ជំងឺ​ផ្សេងៗ​ជាច្រើន​, រួមមាន​ជំងឺមហារីក​មួយ ចំនួន​និង​វីរុស​។ ស្រក​ទម្ងន់​អាច​ពុំមែន​ជា​មហារីក តែ​ចូរ ប្រាកដ​ឱ្យ​វេជ្ជបណ្ឌិត​ដឹង​ប្រសិន​រោគ សញ្ញា​ផ្សេង​អាចពាក់ព័ន្ធ​ដល់​មហារីក​ថ្លើម ។​
​ ​
៧- បរិភោគ​ឆាប់​ឆ្អែត​
​បាតុភូត​មាន​ជាតិ​ទឹក​ច្រើន​នៅ ក្នុង​ពោះ អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍ ឆាប់​ឆ្អែត​ជាង​ធម្មតា ហើយ​កើត​មហា រីកថ្លើម​តែង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ធុញ​អាហារ ។​
​ ​
៨- ស្បែក និង​ភ្នែក​លឿង​
​លឿង​ស្បែក និង​លឿង​ភ្នែក​ជា សញ្ញា​តែង​ជួបប្រទះ​របស់​មហារីក​ថ្លើម​។ “​ប្រសិន​អ្នក​ត្រូវ​រមាស់ និង​លឿង​ស្បែក នោះ​ពុំមែន​ជា​សញ្ញា​ល្អ​”,​។​
​ ​
​ក្រៅពីនេះ លឿង​ស្បែក​ក៏​អាច ជា​រោគសញ្ញា​របស់​មហារីក​ក្រពេញ​លំពែង​ផងដែរ ៕ ប្រែ​សម្រួល​: រតនៈ​


ទីតាំងផ្សាយពាណិជ្ជកម្ម