​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ឧបករណ៍​ចុងក្រោយ​របស់ Apple គឺ iPhone 14 មិនទាន់​ដាក់​បង្ហាញ​ទេ​រហូត​ដល់​ខែក្រោយ ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​កំពុង​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង ខណៈ​អ្នកគាំទ្រ​អន្ទះសារ​ចង់​ដឹង​ថា​តើ​វា​មាន​រូបរាង​បែបណា​។​

​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​ត្រូវ​គេ​រាយការណ៍​ថា​នឹង​រួមបញ្ចូល iPhone 14, iPhone 14 Pro, iPhone 14 Max និង iPhone 14 Pro Max ប៉ុន្តែ​មិន​មាន iPhone Mini ទេ​។​

​អ្នក​នៅ​ខាងក្នុង​បាន​លាតត្រដាង​រួចហើយ​ថា ម៉ូ​ដែល iPhone 14 Pro នឹងមាន “​ដុំ​ពក​” កាមេរ៉ា​ធំ​ជាង​មុន ខណៈ​កែវ​លែ​ន​ធំ​ជាង​មុន​នឹង​ផ្តល់​នូវ​គុណភាព​រូបភាព​កាន់តែ​ខ្ពស់​។​

​ស្មា​ត​ហ្វូននេះ​ក៏​អាច​មាន​ពណ៌​ស្វាយ​ជា​ជម្រើស “​កម្សាន្ត​សប្បាយៗ​” ផងដែរ ដោយ​ជំនួស​ពណ៌​ផ្កាឈូក​សម្រាប់ iPhone 13 ស្តង់ដារ និង​ពណ៌​ខៀវ​សម្រាប់ iPhone 13 Pro​។​

​ចាប់តាំងពី​ឆ្នាំ ២០១៧ មក ទូរស័ព្ទ iPhone ទាំងអស់​មាន​ថ្នាំង (Notch) នៅ​ផ្នែក​ខាងលើ​នៃ​អេក្រង់​ខាងមុខ ដែល​បំពាក់​នូវ​កាមេរ៉ា​ខាងមុខ​និង​ឧបករណ៍​ចាប់​សញ្ញា Face ID ។​

​ទោះយ៉ាងណា វា​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ថា ក្រុមហ៊ុន​នៅ​ទី​ក្រុងឃូ​ភើ​ទីណូ (Cupertino) នេះ​នឹង​ដក​ថ្នាំង​នេះ​ចេញ​ដើម្បី​ជំនួយ​មកវិញ​នូវ “​រន្ធ​ចោះ​លើ​អេក្រង់​” ឬ​រន្ធ​រាង​ដូច​ថ្នាំ​គ្រាប់​សម្រាប់ Face ID៕

iPhone 14 ក៏​ប្រហែលជា​មាន​ពណ៌​ស្វាយ​ផងដែរ