ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ អនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ និងជា ប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌកំបូល បានអញ្ជើញចុះសាកសួរ សុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាអភិបាល រាជធានីភ្នំពេញ ជូនបងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចំនួន៥០គ្រួសារ នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។
មន្ត្រីសាលាខណ្ឌ បានឱ្យដឹងថា អំណោយដែលបានចែកជូន ក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូ ឃីត១កញ្ចប់ និងថវិកាមួយចំនួន៕/V