ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី ៦ខែ សីហា ២០២២ នេះលោក ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សន កិច្ចផ្លូវការនៅប្រទេសប៉ាគីស្ថាន និងបានស្នើសុំឲ្យកម្ពុជាបើកស្ថានឯកអគ្គរាជទូតនៅក្នុងទីក្រុងអ៊ីស្លាមម៉ាបាតដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ,ពាណិជកម្ម និង ទេសចរណ៍រវាងប្រទេសទាំងពីរឲ្យអស់សក្តានុពល ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ។

នៅក្នុងជំនួបនោះ លោក ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោដែលកម្ពុជាបានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរ ទេស អាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ។នៅក្នុងឱកាសនោះលោកបានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេ សប៉ាគីស្ថាននិងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ឲ្យបើកស្ថានទូតកម្ពុជានៅទីក្រុងអ៊ីស្លាមម៉ាបាត ។

លោក ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី បានបន្ថែមថាឃើញថាប្រលោកបានឃើញប្រទេសកម្ពុជាមានសក្តានុពលក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។លោកបានគោរពជម្រាបជូនសម្ដេចតេជោថាលោកនិងពិភាក្សាជាមួយនិងលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗដែលអាចធ្វើទៅបានជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងទេសចរណ៍ ។

ការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណដល់លោក ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ ។សម្ដេចតេជោបានមានប្រសាសន៍ថាកិច្ចប្រជុំនេះគឺចំពេលដែលមានការប្រឈមខ្លាំងដូចជាស្ថានភាពនៅប្រទេស មីយ៉ាន់ម៉ា ករណីសមុទ្រចិនខាងត្បូង,បញ្ហាសង្គ្រាមនៅប្រទេស អ៊ុយគ្រែនជាដើម ។ តែទោះជាយ៉ាងណាក៏ដោយយើងបានរួមគ្នាធ្វើការរហូតទទួលបានជោ គជ័យ។

សម្តេចតេជោបានទទួលយកនូវការអញ្ជើញទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉ាគីស្ថាននិងឆ្លើយតបជាវិជ្ជមានចំពោះការស្នើសុំឱ្យពិចារណាបើកស្ថានទូតកម្ពុជានៅទីក្រុងអ៊ីស្លាមម៉ាបាតនឹងជំរុញកិច្ចសហប្រតិបត្តិការលើសក្តានុពលរវាងប្រទេសទាំង ២ ។ សម្តេចតេជោបានលើកទឹកចិត្តឲ្យ លោក ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី ជំរុញនិងលើកទឹកចិត្តវិនិយោគប៉ាគីស្ថានឲ្យមកកម្ពុជាដើម្បីពិនិត្យមើលលទ្ធភាពបង្កើនកិច្ច សហប្រតិបត្តិការលើវិស័យជ្សេងដែលអាចធ្វើទៅបានជាពិសេសលើវិស័យដែលលោក ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី បានលើកឡើងនោះគឺវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និង ទេសចរណ៍ ៕