ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ លោក ស្រ៊ន សំឫទ្ធី អភិបាលរង ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ កិច្ចប្រជុំ រវាង​ក្រុមការងារ ASPIRE នៃ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប ជាមួយនឹង​ក្រុមការងារ ASPIRE ថ្នាក់​ខេត្ត ដែល​បាន​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី ៥ ខែសីហា ឆ្នាំ​២០២២ ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​ពី​វឌ្ឍនភាព នៃ​ការអនុវត្ត​កម្មវិធី ASPIRE ខេត្ត និង​ពិនិត្យ​របាយការណ៍​ហិរញ្ញវត្ថុ ឆ្នាំ​២០២២ ។

​បន្ទាប់ពី​ស្តាប់​នូវ​របាយការណ៍​របស់​ក្រុមការងារ​កម្មវិធី​រាយការណ៍ ជូន​អំពី​វឌ្ឍនភាព​ការងារ សម្រេចបាន រួចមក លោក ស្រ៊ន សំឫទ្ធី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ ASPIRE ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ ទាំងអស់នេះ គឺ​បាន​កើតឡើង​អាស្រ័យ​ដោយមាន​ការគាំទ្រ ប្រកបដោយ​សុភ​វិនិច្ឆ័យ​របស់​រាជរដ្ឋាភិបាល ពិសេស​ក្រសួងមហាផ្ទៃ ក្រុមការងារ​ថ្នាក់ជាតិ នៃ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប ដែលជា​និច្ចកាល​តែងតែ​ផ្តល់នូវ​ការណែនាំ ក្នុងការ​អនុវត្ត កម្មវិធី ដល់​ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក ឃុំ សង្កាត់ និង​អ្នកពាក់ព័ន្ធ សំដៅ​ធានា​ឱ្យ​ការអនុវត្ត កម្មវិធី​ប្រព្រឹត្តិ​ទៅ បាន​ត្រឹមត្រូវ ប្រកបដោយ​ប្រកប​សិទ្ធ​ភាព និង​ប្រសិទ្ធ​ផល​។ រាល់​សមិទ្ធ ផល​ទាំងនេះ បាន​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់ ប្រជាកសិករ ក្នុងការ​ស្តារ​នូវ ផលិតភាព​ក្នុង​ការផលិត​កសិកម្ម​ពិសេស​ដំណាំ​ស្រូវ​និង​បន្លែ ៕/V