ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ការថែទាំ​សុខភាព​យោធិន​ពិការ គឺជា​គោលការណ៍​ដែល​ថ្នាក់​ដឹក​តែង​គិតគូរ ពោលគឺ​បន្ទាប់ពី​ការផ្ដល់​ជីវភាព និង​ជំរក​រស់នៅ​សមរម្យ​ហើយ​នោះ​។ នេះ​បើតាម​លោក​ឧត្ដម​សេនី​ឯក ព្រហ្ម មរណៈ មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​កសាង​មណ្ឌល​អភិវឌ្ឍន​យោធិន​ពិការ​តេ​ជោ​ភ្នំ​ឆត្រ​៣១៧ ថ្លែង​ក្នុង​ពិធី​ប្រកាស​បញ្ចូល​ក្របខ័ណ្ឌ​ពលទាហាន ពេទ្យ​បឋម នៃ​កងយោធពល​ខេ​មរ​ភូមិ​កាលពី​ថ្ងៃទី ៥ សីហា ២០២២២​នៅ​ទីបញ្ជាការ​ស្ថិតនៅ​ភូមិ តេ​ជោ​សែន​ជ័យ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​លោក​ឧត្ដមសេនីយត្រី ថៃ សុវណ្ណ នាយក​ស្ដីទី​មណ្ឌល​អភិវឌ្ឍន​យោធិន​ពិការ​តេ​ជោ​ភ្នំ​ឆត្រ​៣១៧ មានប្រសាសន៍ថា​៖ ក្នុង​មណ្ឌល​មានគ្រួសារ​យោធិន​ពិការ​ចំនួន ៦៥០​គ្រួសារ ស្មើ​មនុ​ស្សរាយ ១.៨៨៤​នាក់ /​ស្រី ៨៨២​នាក់​។ អាយុ​១៨​ឆ្នាំ​ឡើង មាន​ចំនួន ១.១៧៥​នាក់ /​ស្រី​៥៦៩​នាក់​។ ក្នុងនោះ ការបោះឆ្នោត​ជូន​គណ​ប​ក្រ​ប្រជាជន​បាន​៩៨%​។ ចំនួន​ខ្នង​ផ្ទះ​សាងសង់​ជូន​យោធិន​ពិការ​មាន ៥០១​ខ្នង អណ្ដូងស្នប់​មាន​ចំនួន ៨៦ អណ្ដូង ស្ថានីយ​ទឹកស្អាត​១​កន្លែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ជាច្រើន​ទៀត​ដូចជា​ទីចាត់ការ សាលារៀន គិលានុបដ្ឋាន វត្ត ផ្លូវថ្នល់ ភ្លើង​អគ្គីសនី​ជាដើម​។​

​លោក ឧត្ដមសេនីយត្រី ថៃ សុវណ្ណ បន្តថា​ផ្នែក​គិលានុបដ្ឋាន​មាន​បុគ្គលិក​៨​នាក់​(​ស្លាប់​២​នាក់​) ឈឺ​កំពុង​សំរាក​ព្យាបាល​នៅផ្ទះ​៣​នាក់ នៅ​បំរើ​ការងារ​៣​នាក់ ក្នុងនោះ​អ្នកបើកបរ​ម្នាក់ ។​

​បច្ចុប្បន្ន​ចំនួន​យោធិន​ពិការ និង​គ្រួសារ​កើនឡើង ហើយ​ជំងឺ​ក៏​កើនឡើង ដូចជា​ប្រភេទ​របួស​សើរើ ជំងឺ​ប្រចាំកាយ និង​ជំងឺឆ្លង​គ្រប់​ប្រភេទ​ធ្វើអោយ​មណ្ឌល ជួប​ការលំបាក​ជាខ្លាំង​ដើម្បី​បំរើ​សង្គ្រោះ​បងប្អូន​។​

​ក្នុងនោះ មណ្ឌល​បាន​សំណូមពរ​ដល់ លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ដោយបាន​ឯកភាព​និង​បញ្ជូន​កូន​យោធិន​ពិការ ៦​រូប​ទៅ​សិក្សា​ពេទ្យ​បឋម នៅ​សាលា​ពេទ្យ​យោធភូមិភាគ​ទី​៥ ហើយនឹង​ត្រូវបាន​ញ្ចូ​ល​ក្របខ័ណ្ឌ​កងយោធពល​ខេមរៈភូមិន្ទ នាពេលនេះ​។​

​លោក​ឧត្ដម​សេនី​ឯក ព្រហ្ម មរណៈ បាន​ថ្លែងអំណរគុណ និង​ដឹងគុណ​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្ដេច​គិ​ត្តិ​ព្រឹ​តប​ណ្ឌឹ​ត ប៊ុន រ៉ានី ហ៊ុនសែន​, សម្ដេច​ពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ដែល​តែង​យកចិត្តទុកដាក់​ពី​សុខភាព សុខទុក្ខ​បងប្អូន​យោធិន​ពិការ​និង​គ្រួសារ​ជានិច្ច​ជា​កាល​។​

​លោក​ឧត្ដម​សេនី​ឯក ព្រហ្ម មរ​ណះ ណែនាំ​ដល់​ទាហាន​ពេទ្យ​ដែ​បាន​បញ្ចូល​ក្របខណ្ឌ​នាពេលនេះ ខិតខំ​បំពេញ​តួនាទី​និង​ភារកិច្ច មើលថែ​បងប្អូន​យោធិន​ពិការ ប្រកបដោយ​វិជ្ជាជីវៈ​និង​ក្រមសីលធម៌​ល្អ ណែ​នាំអោយ​ពួកគាត់​ធ្វើ​អនាម័យ​ឲ្យ​បានល្អ ដើម្បី​ចៀស​ផុតពី​ជំងឺឆ្លង​ផ្សេងៗ​៕​