ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ មុននឹងទៅទទួលការងារកន្លែងថ្មី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ មុនចេញទៅធ្វើជាអភិបាលខណ្ឌមានជ័យនោះ គឺលោកត្រូវដោះស្រាយការងារចាស់ ដែលបានសន្យាជាមួយបងប្អូនថាធ្វើការស្ថាបនាផ្លូវលេខ១២៣K ជាបេតុងឆ្អឹងដែក១ខ្សែ ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ជាផ្លូវដែលតភ្ជាប់គ្នាជាមួយសង្កាត់កាកាបទី២ និងសង្កាត់ចោមចៅ៣ សរុបប្រហែលជាង១.៥០០ម៉េត្រ។
ក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យបានគោរពលា និងសូមអរគុណបងប្អូនប្រជាពលរដ្ឋសង្កាត់សំរោងក្រោម និងសង្កាត់កាកាបទី២សង្កាត់ចោមចៅទី៣ ដែលបានគាំទ្រលោកពេលបំពេញការងារជាអភិបាលខណ្ឌនេះ រយៈពេលជាច្រើនឆ្នាំកន្លងមក៕