ដោយ​: ជា សីហៈ /​ភ្នំពេញ​: ក្រុម​អ្នកជំនាញការ​ខ្មែរ នៃ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក បានបញ្ចប់​ការស្រាវជ្រាវ ធ្វើ​កំណាយ​នៅ​ក្រុម​ប្រាសាទ​ខ្នាច​ទោល ក្នុង​កំពែង​ក្រុង​បុរាណ​ឦសាន​បុ​រៈ​ភាគ​ខាងជើង នៃ​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក​។​

​ក្រុម​អ្នកជំនាញការ​ខ្មែរ នៃ​នាយកដ្ឋាន បុរាណវិទ្យា​និង​អភិរក្ស នៃ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក (​អ​.​ជ​.​ស​.​ព​.) បានបញ្ចប់​ការ​ការជួសជុល កំណាយ​ស្រាវជ្រាវ​ក្រុម​ប្រាសាទ​ខ្នាច​ទោល (M.103) បន្ទាប់ពី ចាប់​អនុវត្ត​គម្រោង​កាលពី​ខែ​មិនា ឆ្នាំ​២០២២​នេះ​កន្លែង​ទៅនេះ ដោយ​ថវិការ​ជាតិ ឆ្នាំ​២០២២​។​

​ក្រុម​ប្រាង្គ​ប្រាសាទ​នេះ ស្ថាបនា​ជាប់​ពី​ខាងត្បូង បឹង​ខ្នាច​ទោល ជា​ប្រាសាទ​មួយ​ដែលមាន​ទំនាក់ទំនង សំខាន់​ជាមួយនឹង​ស្លាក​ស្លាម​ផ្លូវ​ខាងជើង​ប្រ៉​ប​មាត់បឹង​ខ្នាច​ទោល​របស់​រាជធានី​។​

​កិច្ចការ​នេះ​ផ្តោត សំខាន់​ចំនួន​០២៖
​ទី​១. ការសិក្សា​ស្រាវជ្រាវ ផ្តោតលើ​រូបរាង​នៃ​ប្រាង្គ​ទី​១ ប្រាង្គ​ទី​២ និង​ទំហំ​រូបរាង​នៃ​ក្រុម​ប្រាសាទ​ព្រមទាំង​ការកំណត់​ដំណាក់កាល​សាងសង់ តាមរយៈ​ការធ្វើ កំណាយ​។
​ទី​២. ការលើកតម្លៃ ផ្តោត​លើក​ការរក្សា​នូវ​តុល្យភាព​នៃ​ស្ថានភាព​អភិរក្ស​របស់​ប្រាង្គ​ប្រាសាទ​ដែលជា​លទ្ធផល​ពី​កំណាយ និង​បង្ហាញ​រូបរាង​ដើម​របស់​ប្រាសាទ ដើម្បី​ជា​គុណប្រយោជន៍​ដល់​ការយល់ដឹង​អំពី​ស្ថាបត្យកម្ម នគ​រោ​ប​នីយកម្ម និង​ទេសភាព​បុរាណ​ក្នុង​បរិវេណ​កំពែង​រាជធានី​ឦសាន​បុ​រៈ ជាមួយ​ការពង្រីក​និង​កែលម្អ​ខ្សែ​ទស្សនាចរណ៍​ថ្មី​ស្របតាម​ផែនការមេ​នៃ​កិច្ច​អភិរក្ស​និង​អភិវឌ្ឍន៍ របស់ អ​.​ជ​.​ស​.​ព​.​។

​ជា​លទ្ធផល​ពី​កំណាយ បានបង្ហាញ​រូបរាង​ដើម​របស់​ប្រាសាទ ដែល​បាន​កប់​ក្នុង​ដី ដើម្បី​ជា​គុណប្រយោជន៍​ដល់​ការយល់ដឹង​អំពី​ស្ថាបត្យកម្ម នគ​រោ​ប​នីយកម្ម និង​ទេសភាព​បុរាណ​ក្នុង​បរិវេណ កំពែង​រាជធានី​ឦសាន​បុ​រៈ ជាមួយ​ការពង្រីក​និង​កែលម្អ​ខ្សែ​ទស្សនាចរណ៍​ថ្មី​ស្របតាម​ផែនការមេ​នៃ​កិច្ច​អភិរក្ស​និង​អភិវឌ្ឍន៍ របស់​អ​.​ជ​.​ស​.​ព​.៕​