​ប្រែ​សម្រួលៈ​បំណង (Xinhua)៖ បញ្ជាការ​យោធភូមិភាគ​បូព៌ា​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បន្ត​ធ្វើ​សមយុទ្ធ​ប្រយុទ្ធ​រួម​និង​ការហ្វឹកហាត់​នៅក្នុង​ដែនទឹក​និង​ដែន​​អាកាស​ជុំវិញ​កោះ​តៃវ៉ាន់​។​

​សមយុទ្ធ​នេះ​បាន​និង​កំពុង​ធ្វើ​នៅក្នុង​ដែន​ទឹក​នៅ​ឯនាយ​ឆ្នេរ​ខាងជើង និរតី​និង​ខាងកើត​កោះ​តៃវ៉ាន់​។​

​នាវា​ពិឃាត​និង​នាវា​ហ្វ្រី​ហ្កា​ត​ជា​ងដប់​គ្រឿង​កំពុង​ធ្វើ​ប្រតិបត្តិការ​បិទ​ខ្ទប់​នៅក្នុង​ដែនទឹក​ជុំវិញ​កោះ នៅ​ពេល​កង​កាំជ្រួច​ប្រឆាំង​នាវា​និង​គោលដៅ​លើដី ធ្វើ​ការហាត់​សម​ព្រមៗ​គ្នា លើគោក​ដៅ​ក្នុង​ស​​មុទ្រ​។​

​តៃវ៉ាន់​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា សមយុទ្ធ​យោធា​ចិន​ទំនងជា​ធ្វើ​ហាក់ដូចជា​កំពុង​វាយប្រហារ​លើ​កោះ​ស្វ័យគ្រប់គ្រង​នេះ បន្ទាប់​ពី​នាវា​និង​យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​បន្ត​ហោះ​និង​បើក​ហួស​ខ្សែ​​បន្ទាត់​កណ្តាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​ក្រសួង​យោធា​តៃវ៉ាន់​បាន​និយាយថា កងកម្លាំងប្រដាប់អាវុធ​តៃវ៉ាន់​កំពុង​ប្រុងប្រៀប​ខ្លួន បញ្ជូន​ចេញ​កង​ល្បាត​អាកាស​និង​សមុទ្រ​នៅ​ជុំវិញ​កោះ និង​បញ្ជា​ទៅ​កង​ប្រព័ន្ធ​កាំជ្រួច​អោយ​តាមដាន​សកម្ម​​ភាព​យោធា​ចិន​ជាប់​។​

​ចិន​បាន​ចាប់ផ្តើម​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​ក្រោយ​ប្រធានសភា​អាម៉េរិក​ទៅធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់​ផ្គើន​នឹង​ការព្រមាន​ពី​ចិន​នៅ​សប្តាហ៍​នេះ ដោយ​ថា​ដំណើរ​ដូច្នេះ​រំលោភ​គោលការណ៍​ចិន​មួយ​។​​វា​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​ចប់​នៅ​ថ្ងៃអាទិត្យ​។​

​យោធា​តៃវ៉ាន់​នៅ​ថ្ងៃនេះ​ក៏​បាន​និយាយថា ខ្លួន​បាន​សង្កេតឃើញដ្រូ​ន​ចំនួន​បួន​ហោះ​នៅ​ឯនាយ​ឆ្នេ​រកោះ និង​បាន​បាញ់​ព្រមាន​៕

​តៃវ៉ាន់​បាន​រាយការណ៍​ជា​ថ្មី​ថា យន្តហោះ​និង​នាវា​ចិន​បាន​បន្ត​បើក​ចូល​ហួស​ខ្សែបន្ទាត់​កណ្តាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ថ្ងៃ​សៅរ៍​