​ដោយៈ​ក្រុមហ៊ុន​/​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​៥ ខែសីហា បទ​បង្ហាញ​ក្នុង​ភាពជា​ដៃគូ​របស់​អគារ​ការិយាល័យ​ឆ្លាត​វៃ​កម្រិត ៦A ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ នៃ​មជ្ឈមណ្ឌល LIXIN CEO Center ក្រោម​ប្រធានបទ “​រួមគ្នា​កសាង​សម័យកាល​ឈ្នះ​-​ឈ្នះ និង “​ន​វា​នុ​វត្ដ​ន៍​ភាព​” ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម​នៅក្នុង​សាល​មណ្ឌល​ផ្នែក​លក់​។ ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ ក្រោម​វត្តមាន​របស់លោក Kevin Hsu នាយក​ប្រតិបត្តិ​ក្រុមហ៊ុន LIXIN Group លោក David Pei នាយក​ផ្នែក​លក់​នៃ LIXIN CEO Center ដៃគូ​សហការ អ្នកជំនាញ​ពី​វិស័យ​នានា និង​ភ្នាក់ងារ​សារព័ត៌មាន​សំខាន់ៗ​ជាច្រើន ក៏បាន​ចូលរួម​ផ្តល់​សា​ក្ខី​កម្ម​ក្នុងឱកាស​ដ៏​សំខាន់​នេះ​។​

                                                                                              ​អភិជន​ជួបប្រជុំគ្នា​ដើម្បី​ចូលរួម​សាទរ​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​របស់ CEO

​​នៅក្នុង​ព្រឹត្តិការណ៍​នេះ ក៏មាន​នូវ​កម្មវិធី​សិល្បៈ​ដ៏​អស្ចារ្យ​មួយ ដែល​តាំង​បង្ហាញ​អំពី​គំនូរ​សិល្បៈ​បែប​ស្ទីល​ល្អឆើត ដែល​រួម​សហការគ្នា​បង្កើតឡើង​ដោយ LIXIN CEO Center និង​លោក ព្រហ្ម ពន្លឺ ដែលជា​សិល្បករ​ថ្មី​នៅ​ភ្នំពេញ​។


​ក្រៅពី​ការតាំង​បង្ហាញ​ស្នាដៃ​ថ្មីៗ លោក ព្រហ្ម ពន្លឺ ក៏បាន​គូរគំនូរ​ផ្ទាល់​នៅនឹងកន្លែង ដែល​បាន​ទាក់ទាញ​អ្នក​គ្រប់គ្នា​។​គាត់​ក៏បាន​ត្រៀម​រៀបចំ​ស្នាដៃ​សិល្បៈ​ពិសេស​មួយទៀត សម្រាប់​ឲ្យ​ភ្ញៀវកិត្តិយស​ចូលរួម​ទាំងអស់​អាច​គូស​បន្ថែម​តាម​ស្ទីល​ពណ៌​រៀងៗ​ខ្លួន ដែលមាន​អត្ថន័យ​ស្រដៀង​គ្នា​នឹង​ការចុះហត្ថលេខា​ចូលរួម​កម្មវិធី​នេះ​ផងដែរ​។ ជាងនេះទៅទៀត យើង​ក៏មាន​រៀបចំ​ស្រា​ក្រឡុក​លំដាប់​ខ្ពស់ និង​ស្រា​លំដាប់​ផ្កាយ យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ឲ្យ​ភ្ញៀវកិត្តិយស​ទទួលបាន​ប​ទ​ពិសោធន៍​ប្លែក​ថ្មី​ក្នុង​កម្មវិធី​នេះ​។​

​ស្ថិតក្នុង​បរិយាកាស​ដ៏​កក់ក្ដៅ​នេះ បទ​បង្ហាញ​ក្នុង​ភាពជា​ដៃគូ​របស់​មជ្ឈមណ្ឌល LIXIN CEO Center បានចាប់ផ្តើម​ជា​ផ្លូវការ​។ ក្នុង​សុន្ទរកថា​របស់លោក Kevin Hsu នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន LIXIN Group ជាបឋម លោក​បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​ភ្ញៀវកិត្តិយស​ទាំងអស់​។ លោក​បាន​បន្ថែមថា LIXIN Group បាន​មាន​វត្តមាន​ជាប់​ជានិច្ច​ក្នុងប្រទេស​កម្ពុជា​អស់​រយៈពេល ៩ ឆ្នាំ​មកហើយ ហើយ​ជាមួយនឹង​ការអភិវឌ្ឍ​គម្រោង​ធំៗ​របស់​ក្រុមហ៊ុន ក្រុង​ហ៊ុន​ក៏​នៅតែ​បន្ត​ការប្តេជ្ញាចិត្ត​រក្សា​គុណភាព​និង​គ្រប់​ទិដ្ឋភាព​នៃ​ផលិតផល​ខ្លួន​ឥត​ងាករេរ​ឡើយ​។​យើង​គ្រប់គ្នា​អាច​មើលឃើញ​នូវ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស​គឺ រាជធានី​ភ្នំពេញ​ដែល​កំពុង​ផ្លាស់ប្តូរ​មុខមាត់​ជា​រៀងរាល់ថ្ងៃ​។ ហើយ​ជាមួយនឹង​ការ​ងើប​ឡើងវិញ​នៃ​ទីផ្សារ សហគ្រាស​បរទេស​កាន់​តែ​ច្រើន​ក៏​ចាប់​មាន​វត្តមាន​ចូលមក​កម្ពុជា ហើយ​អគារ​ការិយាល័យ​ឆ្លាត​វៃ​កម្រិត ៦A ដែល​ដាក់​ឲ្យ​ដំណើរការ​ដោយ CEO ក៏​នឹង​ចាក់​បញ្ចូល​កម្លាំងចលក​រ​ថ្មី​ក្នុងការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​បន្ទាប់ នាយក​ផ្នែក​លក់​នៃ LIXIN CEO Center លោក David Pei បានធ្វើការ​រាយការណ៍​លម្អិត ដោយ​ពន្យល់​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទីផ្សារ​អគារ​ការិយាល័យ​ទាំងមូល រួមមាន និន្នាការ​វិនិយោគ​នៅ​កម្ពុជា និង​ទីផ្សារ​ការិយាល័យ​ភ្នំពេញ ។​ល​។ ព្រមទាំង​ផ្តល់​ការបកស្រាយ​លក្ខណ​ទូលំទូលាយ ពី​គ្រប់​ទិដ្ឋភាព​នៃ​គម្រោង ដូចជា ម៉ាក ទីតាំង​គម្រោង គ្រឿង​បរិក្ខារ សេវា​គាំទ្រ​ផ្នែក​ពាណិជ្ជកម្ម និង​ការគ្រប់គ្រង​សេវាកម្ម ដើម្បី​ឆ្លុះបញ្ចាំង​អំពី​តម្លៃ​នៃ​អគារ​នេះ​។ ហើយ​ភ្ញៀវកិត្តិយស​ក៏បាន​បង្ហាញ​ពី​ការរំពឹងទុក​យ៉ាង​វិជ្ជមាន​របស់​ពួកគេ ចំពោះ​អគារ​ការិយាល័យ​របស់ LIXIN CEO Center ផងដែរ​។​

​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី ថ្នាក់ដឹកនាំ​បាន​ចូលទៅ​ទស្សនា​ទីតាំង​ពិ​ពណ៌​គំនូរ ហើយ​បាន​រួមគ្នា​បន្ថែម​គំនូស​លើ​ផ្ទាំងគំនូរ​ដ៏​ស្រស់​ឆើតឆាយ ដែលជា​និមិត្តរូប​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់ LIXIN Group និង​ដៃគូ​សហការ ដោយ​សូម​ជូនពរ​ឲ្យ​គម្រោង​នេះ​សម្រេច​ជោគជ័យ និង​នាំមក​នូវ​រលក​តម្រូវ​ការ​អគារ​ការិយាល័យ​ក្នុង​រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​បិទ​បញ្ចប់​កម្មវិធី​នោះ ភ្ញៀវកិត្តិយស​ទាំងអស់​បាន​ចូល​ទស្សនា​មជ្ឈមណ្ឌល LIXIN CEO Center ប្រកបដោយ​របៀបរៀបរយ​តាម​ការណែនាំ​របស់​បុគ្គ​លិ​ក និង​បាន​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​គុណភាព​សំណង់​របស់​គម្រោង​នេះ​។​

                                          ​បង្ហាញខ្លួន​ជា​លើកដំបូង​គួរ​ឲ្យ​ស្ងោ​ច​សរសើរជាការ​បើក ​ទំព័រ​ថ្មី​នូវ​យុគសម័យ​ពាណិជ្ជកម្ម​បែប​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ​

​ជា​តួឯក​សំខាន់​ក្នុង​កម្មវិធី​នេះ អគារ​ការិយាល័យ​ប្រណិត​លំដាប់​ខ្ពស់​របស់ LIXIN CEO Center មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ជិត​នឹង​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយក៏​ជា​អគារ​ការិយាល័យ​ឆ្លាត​វៃ​កម្រិត ៦A តែមួយគត់​នៅក្នុង​ទីផ្សារ​រាជធានី​ភ្នំពេញ ដែលមាន​សាល​ទទួលភ្ញៀវ​បែប​សណ្ឋាគារ​កម្ពស់ ៨,៤ ម៉ែត្រ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ខ្ពស់ បណ្តាញ​ខ្សែ​អុ​ប​ទិ​ក​ពិសេស​សម្រាប់​សហគ្រាស និង​សេវាកម្ម​មុខងារ​អាជីវកម្ម​លំដាប់​ផ្កាយ​ប្រាំ ដែល​ទាំងនេះ​ជា​វត្ថុ​ធាតុ​សំខាន់​សម្រាប់​បង្កើត​ទីតាំង​ការិយាល័យ​ពាណិជ្ជកម្ម ដែល​មិន​ធ្លាប់មាន​ពីមុន​សោះ សម្រាប់​អភិជន​ក្នុង​រាជធានី​ភ្នំពេញ​។​

​                                                                     ស្តង់ដារ​អគារ​ការិយាល័យ ៦A​ជម្រើស​ថ្មី​សម្រាប់​អាជីវកម្ម​លំដាប់​ខ្ពស់​ក្នុង​រាជធានី​ភ្នំពេញ​

​នៅក្នុង​យុគសម័យ​នៃ​ភាព​វៃឆ្លាត អគារ​ការិយាល័យ​ឆ្លាត​វៃ​កម្រិត ៦A នៃ​មជ្ឈមណ្ឌល LIXIN CEO Center ដែលមាន​ផ្ទៃក្រឡា​ពី ៧៣ ទៅ ៤០០ ម​២ ដោយ​សាងសង់ឡើង​តាម​លក្ខណៈ​បច្ចេកទេស​នៃ​អគារ​ពាណិជ្ជកម្ម​កម្រិត ៦A ដើម្បី​កសាង​ខ្លួន​ជា​មជ្ឈមណ្ឌល​ពាណិជ​កម្ម​កណ្តាល ព្រមទាំង​ធ្វើការ​បំពាក់​ដោយ​បរិក្ខារ និង​សេវា​គាំទ្រ​ចុងក្រោយបង្អស់ សម្រាប់​អគារ​ការិយាល័យ​ឆ្លាត​វៃ ដែល​នាំមក​នូវ​បរិយាកាស​ការិយាល័យ​ប្រកបដោយ​ផាសុកភាព ភាព​ឆ្លាត​វៃ ភាពងាយស្រួល និង​ប្រសិទ្ធភាព​សម្រាប់​បណ្តា​សហគ្រាស​។

                                                                       កម្រិត​កំពូល​ទាំង ៣​ជួយ​ឲ្យ​សហគ្រាស​លោកអ្នក​ចូល​ចូល​ជា​សមាជិក​ក្លឹប​សំណាង​

​ក្នុងនាម​ជា​អគារ​ការិយាល័យ​លំដាប់​ខ្ពស់​ឈានមុខ​គេ​ក្នុង​រាជធានី​ភ្នំពេញ មជ្ឈមណ្ឌល LIXIN CEO Center មិន​ត្រឹមតែ​បាន​ប្រឹង​ស្រាវជ្រាវ និង​សាងសង់​យ៉ាង​យកចិត្តទុកដាក់​លើ​ផ្នែក​សំណង់​អគារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ផ្តោត​លម្អិត​លើ​ផ្នែក​សេវាកម្ម​របស់ខ្លួន​ផងដែរ​។ អគារ​ការិយាល័យ​ឆ្លាត​វៃ​កម្រិត ៦A នៃ​មជ្ឈមណ្ឌល LIXIN CEO Center មាន​សមត្ថភាព​ស្នូល​ចំនួន​បី​៖ មុខងារ​ធុរកិច្ច​កម្រិត​កំពូល មជ្ឈមណ្ឌល​ធុរកិច្ច​កម្រិត​កំពូល និង​សេវា​គាំទ្រ​ធុរកិច្ច​កម្រិត​កំពូល ដែល​នឹង​បង្កើត​ស្តង់ដារ​សេវាកម្ម​អាជីវកម្ម​លំដាប់​ខ្ពស់​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ​។​

​ការតាំងពិព័រណ៍​ស្នាដៃ​ថ្មី​ដំបូង​លើក​នេះ​របស់​សិល្បករ​រាជធានី​ភ្នំពេញ​ក្នុង​កម្មវិធី​នេះ ជា​ឧ​ទារ​ហណ៍​ជាក់ស្តែង​របស់​ក្លឹប CEO ដែលមាន​គោលបំណង​ផ្តល់នូវ​ប្រព័ន្ធ​ពហុ​សេវាកម្ម​អភិជន​ដ៏​ទូលំទូលាយ ដូចជា ធុរកិច្ច អាហារ​-​ភេសជ្ជៈ ការ​លំហែកាយ និង​ការកម្សាន្ត ដែលជា​ទីតាំង​សម្រាប់​បណ្តាញ​សង្គម​អភិជន​ក្នុង​រាជធានី​ភ្នំពេញ​។​

​ដូចដែល​យើង​ដឹង​ស្រាប់​ហើយ​ថា រាជធានី​ភ្នំពេញ​កំពុងស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ហើយ​ស្រប​ពេលដែល​សហគ្រាស​អន្តរជាតិ​កាន់តែ​ច្រើនឡើងៗ​ចាប់​បន្ត​មាន​វត្តមាន​ក្នុង​រាជធានី​ភ្នំពេញ មានន័យថា តម្រូវការ​អគារ​ការិយាល័យ​លំដាប់​ខ្ពស់​ក៏មាន​ការកើនឡើង​ផងដែរ​។ ការដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​អគារ​ការិយា ល័យ​ឆ្លាត​វៃ​កម្រិត ៦A នៃ​មជ្ឈមណ្ឌល LIXIN CEO Center បាន​បំពេញ​ចន្លោះប្រហោង​ទីផ្សារ​អគារ​ការិយាល័យ​អន្តរជាតិ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក៏បាន​ក្លាយជា​ស្តង់ដារ​ការិយាល័យ​ពាណិជ្ជកម្ម​លំដាប់​ខ្ពស់​នៅក្នុង​រាជធានី​ភ្នំពេញ​។ ជាមួយនឹង​ការមកដល់​របស់​សហ​គ្រាស​អន្តរជាតិ​ឈានមុខ​នានា យើង​អាច​ប៉ាន់ប្រមាណ​ឃើញថា អគារ​ការិយាល័យ​ឆ្លាត​វៃ​កម្រិត ៦A នឹង​ជួយ​ឲ្យ​មុខមាត់​រាជធានី​ភ្នំពេញ​ឡើង​ខ្ពស់ត្រដែត បន្ត​បង្កើត​ភាពជោគជ័យ​ថ្មី​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ឈានទៅ​កសាង​អនាគត​ពានិជ្ជកម្ម​ថ្មីៗ​ក្នុង​រាជធានី​ភ្នំពេញ​៕Phal​